អុញ ឪពុករបស់លោក បូរ វិចិត្រ ពុំបានដឹងថាលោកធ្លាក់ខ្លួនដុនដាបបែបនេះសោះ ដោយប្អូនស្រី លោក បូរ វិចិត្រ បានរៀបរាប់អំពីបញ្ហាគ្រួសារថា
កាលពីម្សិលមិញនេះ អ្នកនិយមប្រេីប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលលោក បូ វិចិត្រ ម្ចាស់បទ “ប៊ិះស៊យ“ ដែលក្នុងអំឡុងកាលពីជាង ១០ឆ្នាំមុននោះ បទចម្រៀងរបស់លោក ពិតជាមានភាពពេញនិយម និងទទួលបាននូវការគាំទ្រជាខ្លាំង សម្រាប់មិត្ដៗយុវវ័យ នៅជំនាន់នោះ បែរជាធ្លាក់ខ្លួន មកជាអ្នកអាយ៉ែឡានអោយគេទៅវិញ។
ក្រោយពីមានការផ្ទុះកក្រើកឡេីង ចំពោះវត្តមានរបស់តារារូបនេះរួចមក លោក ហេង ឡុង ក៏បានប្រកាសស្វែងរកលោក បូ វិចិត្រ រហូតរកគាត់ឃេីញ និងបាននាំយកមកធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ទេីបដឹងថា គាត់មានបញ្ហាបាត់ការចងចាំ និងមិនប្រក្រតី។ ក្នុងនោះដែរ សមាគមសិល្បករ នឹងព្យាយាមជួយព្យាបាលគាត់ និងតាមដានពីជីវភាពប្រចាំថ្ងៃរបស់គាត់ផងដែរ។
ជាមួយគ្នានេះដែរ ប្អូនស្រីលោក បូ វិចិត្រ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Bo Panha ក៏បានមានការលេីកឡេីងថា៖ «នាងខ្ញុំប្អូនស្រី លោក បូរ វិចិត្រ ខ្ញុំសុំសំណូមពរ សុំអង្វរបងប្អូនក្នុងបណ្តាញហ្វេសបុក និងបណ្តាព័ត៌មានទាំងអស់ ដែលផ្សព្វផ្សាយព័ត៍មានមួយចំនួន ដែលដាក់បន្ទុក ហេីយក៏សូមអរគុណដល់បងៗ
ដែលបានជួយរកជំនួយដល់គ្រួសារនាងខ្ញុំ បងៗអត់បានដឹងទេថា ប៉ាខ្ញុំមានជំងឺប្រចាំកាយ លេីសឈាម ទឹកនោមផ្អែម និងជំងឺបេះដូង ប៉ាអត់បានដឹងទេថា បងគាត់ធ្លាក់ក្នុងស្ថានការបែបនេះទេ បងគាត់ដឹងថា ម៉ាក់រ៉ាប់រងច្រេីនមិនចង់អោយអ្នកផ្ទះគិតពីគាត់ ខ្ញុំដឹងថាបងរងសំពាធច្រេីន និងមានកត្តាមួយចំនួនធ្វេីអោយបងស្ថិតក្នុងស្ថានភាពបែបនេះ
មេត្តាបងៗទាំងអស់កុំផ្សព្វផ្សាយព័ត៌មានណាមួយ ដែលធ្វើអោយប៉ះពាល់ដល់ស្ថានភាពជំងឺលោកប៉ាខ្ញុំ ព្រោះដោយសារប៉ាបានទទួលព័ត៌មានទាក់ទងនឹងបងខ្ញុំកាលពីយប់មិញ បានធ្វើអោយប៉ះពាល់ ដល់ស្ថានភាពជំងឺប៉ាខ្ញុំ ធ្វើអោយគាត់យំខ្លាំង គេងមិនបាន បេះដូងធ្វើទុក ឈាមក៏ឡើងទៀត សុំទោស បងៗប្រសិនបេីទាក់ទងនាងខ្ញុំមិនបាន ទាន់ពេលវេលា
ព្រោះជាប់មេីលប៉ា នឹងទប់ស្កាត់មិនចង់អោយប៉ាដឹង ខ្លាចគាត់គិត ម៉ាក់ជាជំហរគ្រួសារ ក៏ពិបាកចិត្តដែរ សុំចិត្តបងៗផង សូមបងៗមួយចំនួនតូចកុំបន្ថែមព័ត៍មាន ដែលនាំអោយមានបញ្ហាជាងនេះ ខ្ញុំសុំចិត្តណាបង។ អរគុណដោយក្តីស្រលាញ់ និងគោរពចំពោះបងៗ ដែលខិតខំជួយដោយក្តីអាណិតនិងស្រលាញ់»។
ប្រភព៖ vdoamazing