ព្រះអើយ! ការវះកាត់ប្តូរក្បាលគ្នាជាលើកដំបូង ទទួលបានជោគជ័យ ហើយត្រៀមធ្វើការអនុវត្តន៍លើមនុស្សរស់…
ការវះកាត់ប្តូរក្បាលគ្នាជាលើកដំបូង ទទួលបានជោគជ័យដោយចំនាយរយះពេលដល់ទៅ១៨ម៉ោង ដោយប្រតិបត្តិការទៅលើសាកសព នេះជាការលើកឡើង និងអះអាងដោយលោកវេជ្ជបណ្ឌិត Sergio Canavero ជនជាតិអ៊ីតាលី ម្នាក់កាលពេលពេលថ្មីៗនេះ។
តាមរយៈការធ្វើតេស្តក្នុងប្រតិបត្តិការវះកាត់ប្តូរក្បាលគ្នារយះពេល១៨ម៉ោង លោកវេជ្ជបណ្ឌិត Sergio Canavero បានធ្វើការតភ្ជាប់នូវ សរសៃប្រសាទ ឆ្អឹងខ្នង និងសរសៃឈាមមនុស្ស២នាក់បានដោយជោគជ័យ។ ហើយលោកក៏បានប្រកាសដែរថា លោកនឹងធ្វើការវះកាត់ទៅលើមនុស្សរស់ ដែលមានរាងកាយមិនដំណើរការចាប់ពីកចុះក្រោម។
ទោះបីជាយ៉ាងណាក្តី ក៏មិនទាន់ទទួលបានការបញ្ជាក់ភស្តុតាងពីក្រុមវេជ្ជបណ្ឌិតវះកាត់ទាំងនោះនៅឡើយទេ ដោយពួកគេបានលើកឡើងថា នឹងបញ្ចេញក្នុងពេលឆាប់ៗនេះ។
ក្រោយពីធ្វើការប្រកាសនូវការវះកាត់ប្តូរក្បាលគ្នាបែបបេះ លោកវេជ្ជបណ្ឌិត Sergio Canavero ពិតជាមានភាពល្បីល្បាញខ្លាំងណាស់ តែផ្ទុយទៅវិញនោះ មនុស្សជាច្រើន និងក្រុមអ្នកវិទ្យាសាស្ត្របានច្រានចោលទាំងស្រុងផងដែរនូវគំនិតនេះ។
ក្រោយមកក៏មានបុរសម្នាក់ ដោយគាត់គឺជាជនជាតិរុស្ស៊ី បានធ្វើការសំរេចចិត្តមុនដំបូងគេបង្អស់ក្នុងការវះកាត់ប្តូរក្បាលគ្នានោះ ដោយធ្វើការចុះកិច្ចសន្យា ពីព្រោះតែខ្លួនគាត់ខាងក្រោមមិនមានដំណើរការទើបបានជាគាត់សំរេចចិត្តបែបនេះ។ រីឯថ្ងៃបរិច្ឆេទក្នុងការធ្វើការវះកាត់មិនទាន់បានកំណត់ច្បាស់នៅឡើយទេ។