បុរសម្នាក់ខូចរថយន្ដកណ្ដាលផ្លូវ ហើយបានទៅសុំព្រះសង្ឃដើម្បីស្នាក់អាស្រ័យមួយយប់ ស្រាប់តែឮសម្លេងចម្លែកមួយ ការពិត…

បុរសម្នាក់បានបើកបររថយន្ដលើដងផ្លូវមួយ ក្នុងបំណងត្រឡប់ទៅផ្ទះវិញ ប៉ុន្ដែជាអកុសលរថយន្ដរបស់គាត់បានខូចនៅក្បែរវត្តមួយ។ ដោយហេតុមេឃចាប់ផ្ដើមងងឹត និងអាកាសធាតុត្រជាក់ គាត់ក៏បានសម្រេចចិត្តសុំព្រះសង្ឃដើម្បីស្នាក់នៅទីនោះមួយយប់។ ពេលជួបនឹងព្រះសង្ឃ បុរសម្នាក់នោះបាននិយាយថា “តើខ្ញុំអាចសុំស្នាក់នៅទីនេះមួយយប់បានទេ?” ព្រះសង្ឃក៏យល់ព្រម រួចរៀបចំបាយម្ហូបមួយចំនួន និងថែមទាំងជួយជួសជុលរថយន្ដឲ្យគាត់ថែមទៀតផង។

យប់កាន់តែជ្រៅ បុរសម្នាក់នោះក៏ចូលទៅសម្រាក ប៉ុន្ដែរំពេចនោះគាត់បានលឺសម្លេងចម្លែកមួយ។ គាន់មានចម្ងល់ទៅនឹងសម្លេងនោះជាខ្លាំង ប៉ុន្ដែមិនបានបញ្ចេញអាការៈអ្វីឡើយ។ លុះព្រឹកឡើងគាត់ក៏បានសួរទៅកាន់ព្រះសង្ឃថា “តើសម្លេងនាយប់មិញនេះជាសម្លេងអ្វីដែរលោកបង?” ព្រះសង្ឃបានឆ្លើយថា “យើងមិនអាចប្រាប់ញោមបានទេ ព្រោះញោមមិនមែនជាងព្រះសង្ឃ។” ភ្លាមនោះ បុរសម្នាក់នោះដូចអន់ចិត្តបន្ដិចដែរ ប៉ុន្ដែគាត់ត្រូវគោរពតាមច្បាប់នៃវត្តអារាម។ ក្រោយមកទៀតបុរសម្នាក់នោះក៏បានលាព្រះសង្ឃ រួចចាកចេញទៅ។

ប៉ុន្មានឆ្នាំក្រោយមកទៀត បុរសដដែលបានជួបទៅនឹងបញ្ហដដែល ហើយកន្លែងដដែលទៀត ពោលគឺរថយន្ដរបស់គាត់ខូចដដែល។ លើកនេះ ព្រះសង្ឃនៅតែទទួលបុរសម្នាក់នោះឲ្យស្នាក់នៅអារាមរបស់ខ្លួនដដែល ហើយមើលថែទាំ និងជួសជុលរថយន្ដឲ្យដូចលើកមុនអញ្ចឹង។ លុះដល់យប់ឡើង សម្លេងចម្លែកនៅតែបន្លឺឡើងដដែល ដូចគ្នាទៅនឹងសម្លេងដែលគាត់បានលឺកាលពីប៉ុន្មានឆ្នាំមុន។ ដោយក្ដីមិនអស់ចិត្ត បុរសម្នាក់នោះបានសម្រេចចិត្តសួរទៅកាន់ព្រះសង្ឃម្ដងទៀត ប៉ុន្ដែចម្លើយដែលទទួលបានគឺនៅតែដូចមុន ពោលគឺព្រះសង្ឃមិនអាចប្រាប់បុរសនោះបានទេ លុះត្រាតែបុរសនោះជាព្រះសង្ឃ។ ដោយសារចង់ដឹងខ្លាំងពេក បុរសនោះក៏បានសួរទៅកាន់ព្រះសង្ឃថា “បានបាន!​ ខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ ឥឡូវប្រាប់ខ្ញុំមក តើធ្វើម្ដេចទើបអាចក្លាយជាព្រះសង្ឃបាន?” ព្រះសង្ឃបានឆ្លើយថា “ប្រសិនបើញោមចង់ក្លាយជាព្រះសង្ឃមែន ញោមត្រូវធ្វើដំណើរទៅពាសពេញពិភពលោក រួចរាប់ចំនួនពិតប្រាកដនៃដើមស្មៅ និងគ្រួស។ នៅពេលញោមធ្វើបានហើយ ញោមនឹងអាចក្លាយជាព្រះសង្ឃបាន។” បុរសម្នាក់នោះក៏យល់ព្រម។ ច្រើនឆ្នាំកន្លងមកទៀត គាត់ក៏បានត្រឡប់មកវិញសារជាថ្មី។ ពេលទៅដល់មុខអារាមនោះ គាត់បានសួររកព្រះសង្ឃ រួចនិយាយថា “ខ្ញុំបានធ្វើដំណើរពាសពេញពិភពលោករួចហើយ ហើយក៏បានសម្រេចនូវអ្វីដែលព្រះអង្គឲ្យខ្ញុំធ្វើដែរ។ នៅលើលោកនេះគឺមានដើមស្មៅចំនួន 145,236,284,232ដើម និងគ្រួសចំនួន 231,281,219,999,129,382។” ព្រះសង្ឃបានឆ្លើយថា “អបអរសាទរ។ ឥឡូវនេះញោមអាចធ្វើជាព្រះសង្ឃបានហើយ។ ចំណែកឯសម្លេងចម្លែកនោះ យើងក៏អាចបង្ហាញដល់ញោមបានដែរ។” ព្រះសង្ឃបាននាំផ្លូវបុរសម្នាក់នោះទៅកាន់ទ្វាឈើមួយ រួចក៏និយាយថា “សម្លេងនោះ គឺនៅពីក្រោយទ្វានេះ។” បុរសម្នាក់នោះក៏ដើរសម្ដៅទៅរកទ្វា ប៉ុន្ដែវាត្រូវបានចាក់សោរជាប់។ គាត់និយាយថា “កុំលេងសើចជាមួយខ្ញុំអី! សូមឲ្យសោរមក។” ព្រះសង្ឃក៏បានឲ្យសោរទៅកាន់បុរសម្នាក់នោះ រួចគាត់ក៏បើកទ្វា។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ក្រោយទ្វាឈើនោះគឺមានទ្វាមួយទៀតដែលធ្វើពីថ្មវិញម្ដង។ បុរសម្នាក់នោះបានសួរព្រះសង្ឃដើម្បីរកសោរទៀត ព្រះសង្ឃក៏ព្រមឲ្យសោរទៅដូចគ្នាដែរ។ បន្ទាប់មកគាត់ក៏បើកទ្វានោះ ប៉ុន្ដែអ្វីដែលគាត់ឃើញនោះគឺបែរជាទ្វាមួយផ្សេងទៀតដែលធ្វើពីត្បូងទទឹមទៅវិញ។ គាត់ក៏បន្ដសួររកសោរទ្វាពីព្រះសង្ឃទៀត ព្រះសង្ឃក៏ឲ្យ។ បន្ទាប់មកទៀត នៅក្រោយទ្វាត្បូងទទឹមនោះគឺមានទ្វាបន្ដទៀតដែលធ្វើពីត្បូងកណ្តៀង ត្បូងមរកត ប្រាក់ មាស និងចុងក្រោយគេគឺត្បូងពណ៌ស្វាយដ៏ស្រស់ស្អាត។ ចុងក្រោយ ព្រះសង្ឃបាននិយាយថា “នេះគឺជាសោរចុងក្រោយសម្រាប់ទ្វាទាំងឡាយ។” បុរសម្នាក់នោះក៏ទទួលយកសោរពីព្រះសង្ឃ រួចត្រៀមខ្លួនរួចជាស្រេចក្នុងការបើកទ្វា។ គាត់បានចាក់សោរទ្វានោះ រួចក៏ឃើញភាពភ្ញាក់ផ្អើលមួយនៅពីក្រោយអាថ៌កំបាំងនៃសម្លេងចម្លែកនោះ……… ប៉ុន្ដែ គាត់មិនអាចប្រាប់អ្នកបានទេថាសម្លេងនោះជាអ្វី ព្រោះ……… ដើម្បីដឹងសូមតាមដានអត្ថបទបន្ទាប់៕

Leave a Reply

Your email address will not be published. Required fields are marked *