នេះហើយ​លទ្ធផល​អួតអាង​ តាំងខ្លួនជាសេដ្ឋី​ ប្រើសុទ្ធតែរបស់ប្រេន​ៗ ចុងក្រោយ​រលាយអស់ដោយសារតែ…

មនុស្សយើងម្នាក់ៗមិនអាច​មើល​ឃើញទៅ​ថ្ងៃមុខបានទេថានឹងមានអ្វីកើតឡើងចំពោះយើងនោះ​ ដូចនេះ​យើងត្រូវតែចេះរៀបចំខ្លួនដូចជាការចេះទុកដាក់លុយ​ ឬក៏​សន្សំលុយទុកដើម្បីត្រៀមទៅថ្ងៃមុខ​ ព្រោះ​ថាលុយមិនម៉ែនស្រួលរកនោះទេ​ តែបើចាយវិញគឺងាយខ្លាំងណាស់។ ដោយឡែក​នៅក្នុង​សង្គម​បច្ចុប្បន្ន​នេះវិញ​ មនុស្សមួយចំនួនមានការសប្បាយរីករាយជ្រុល​ ដែលរាល់លុយដែលរកបានទាំងហត់​ យកទៅចាយវាយគ្មានគិត​ និងមិនដែលសល់ទាល់តែសោះ​ ដល់តែពេលមាន​បញ្ហា​ ឬក៏​មានជំងឺអ្វីមួយនោះ​ គឺគ្មានលុយមកដោះស្រាយនោះទេ។

 

ជាក់ស្តែងប្តីប្រពន្ធ​ទាំង២នេះ​ នៅពេលដែលខ្លួនកំពុងតែរកលុយបានបំផុតនោះ​ បានធ្វើចឹកក្អេងក្អាង​ តាំងខ្លួនឯងដូចជា​សេដ្ឋី​យ៉ាងចឹង​ បើនិយាយពីរបស់រប​រ​សុទ្ធតែ​ជារបស់ប្រេនៗ ហើយឡានវិញទំនើបកប់តែម្តង​ លុយចាយមិនដែលស្តាយ​ រកបានប៉ុណ្ណាចាយ​ប៉ុណ្ណឹង​គ្មានគិតទាល់តែសោះ​ ហើយអ្វីដែល​អស្ចារ្យ​ នោះគឹថតបង្អួតដាក់​ហ្វេសបុក​ទៀតផង។

ដល់តែពេលចុងក្រោយ​ប្រពន្ធ​ធ្លាក់ខ្លួន​ សូម្បី​តែលុយមើលជំងឺក៏គ្មានផង​ នេះមកពីចាយវាយមិនចេះគិត​។ បុរសជាប្តី​ក៏បានផ្តាំទៅមនុស្សមួយចំនួនផងដែរថា​ ប្រសិនជាពេលដែលយើងរកលុយបាន​ គួរតែចេះទុកសន្សំខ្លះ​ ហើយយកទៅធ្វើអ្វីដែលមាន​ប្រយោជន៍​ទៅថ្ងៃមុខ​ កុំឲ្យ​ដូចគាត់ពីមនុស្សដែលហុឺហា​ ចុងក្រោយធ្លាក់ខ្លួនយ៉ាង​វេទនាបែបនេះ​ ទោះជាស្តាយក្រោយក៏មិនអាចត្រលប់មកក្រោយវិញបានដែរ។

Leave a Reply

Your email address will not be published. Required fields are marked *