ស្ទើតែ​ទប់ទឹកភ្នែកមិនបាន! ព្រោះ​តែម្តាយពិកាភ្នែក​ ខ្មាស់​គេពេកក៏រត់ចោលផ្ទះ៣០​ឆ្នាំ​ ដល់ចុងក្រោយ…

សក្កដា​ជាក្មេងប្រុសម្នាក់ដែលរៀននៅសាលា​បឋម​សិក្សា​មួយ​កន្លែង​ ក្មេង​ប្រុសម្នាក់នេះមានម្តាយម្នាក់ជាអ្នកលក់ឥវ៉ាន់​កំបុិច​កំប៉ុក​ នៅក្នុង​សាលានោះ​ ហើយគាត់មានពិការភ្នែកម្ខាងផងដែរ។ ថ្ងៃ​មួយ​ម្តាយរបស់សក្កដា​បានទៅអើតមើលកូននៅឯថ្នាក់រៀន​ ក្រោយមកក៏មានមិត្តរួមថ្នាក់ជាច្រើនបាននាំគ្នាសើចចំអកទៅលើសក្កដាជាខ្លាំង​ ទើបសក្កដាមានចិត្តស្អប់ម្តាយតាំងពីពេលនោះមក​។

 

នៅពេលដែលសក្កដាបានចេញទៅផ្ទះ​ សក្កដា​បា​នសួរទៅកាន់ម្តាយថា​ ម៉ែឯងសប្បាយណាស់ឬ​ពេលបានឃើញគេនាំគ្នាសើចចំអកដាក់ខ្ញុំបែបនេះ​ ខ្ញុំ​ពិតជា​ស្អប់ម៉ែឯងខ្លាំងណាស់​ រីឯ​ម្តាយរបស់​សក្កដា​ក៏មិនបាននិយាយអ្វីតបទៅកូនវិញដែរ។ មួយរយះ​ក្រោយ​មកទៀត​ សិស្សរួមថ្នាក់របស់សកក្កដាក៏តែងតែនិយាយមើលងាយទៅកាន់ម្តាយរបស់សក្កដា​ រហូតធ្វើឲ្យកុមារមួយនេះមានចិត្តកាន់តែស្អប់ម្តាយខ្លាំងទៅៗ​ ថ្ងៃ​មួយ​សក្កដា​ក៏បាននិយាយ​ទៅកាន់ម្តាយទៀតថា​ ខ្ញុំ​ពិត​ជាស្អប់អ្នកណាស់​ អ្នកមិនសមជាម្តាយរបស់ខ្ញុំឡើយ​ ខ្ញុំ​គ្មានម្តាយដូចជាអ្នកទៀតទេ​ ព្រោះ​អ្នកតែងតែធ្វើឲ្យអ្នកដទៃសើចចំអក់មកលើខ្ញុំស្ទើតែរៀងរាល់ថ្ងៃ​ ខ្ញុំ​ចង់ឲ្យ​តែអ្នកបាត់មុខពីលើលោកនេះទេ​ បន្ទាប់ពីនិយាយពាក្យនេះរួចសក្កដាក៏បាត់មុខពីម្តាយបាត់ទៅ​ ធ្វើ​ឲ្យ​ម្តាយយំជាខ្លាំង​និងតែងតែនឹកគិតដល់កូនគ្រប់ពេលវេលា។

រយះពេល៣០ឆ្នាំក្រោយមក​ សក្កដា​ក៏ទទួលបានការងារល្អ​ ហើយក៏រៀបការមានប្រពន្ធ​ និងបានទិញផ្ទះដ៏ធំមួយទៀតផង​ ដំណឹងនេះក៏បានលេចលឺទៅដល់ម្តាយរបស់ខ្លួន​ ម្តាយ​សក្កដា​ក៏បានមកផ្ទះរបស់សក្កដាតាម​អាស័យដ្ឋាន​ ពេលមកដល់ក៏ឃើញក្មេងៗដែលជាចៅរបស់ខ្លួន​ គាត់មានចិត្តរីករាយខ្លាំងណាស់​ តែបែរជាក្មេងទាំងនោះបានដេញគាត់ឲ្យចេញទៅវិញ​ ស្របពេលនោះដែរ​សក្កដា​ក៏បានមកទាន់​ សក្កដា​ក៏បាននិយាយទៅកាន់ម្តាយថា​ អ្នកមកទីនេះធ្វើអី​ អ្នកកំពុងតែធ្វើឲ្យកូនខ្ញុំខ្លាចហើយ​ លឺដូចនេះម្តាយ​សក្កដា​ក៏បាននិយាយទៅវិញថា​ សុំទោស​ មីងច្រលំផ្ទះទេ​ ឲ្យ​មីងសុំទោសផង​ ក្រោយមកម្តាយរបស់សក្កដាក៏ត្រលប់ទៅវិញទាំងចិត្ត​ក្តុកក្តួល​ និងឈឺចាប់បំផុត។

១០ថ្ងៃ​ក្រោយ​មកសាលាក៏បានអ​ញ្ចើញឪពុកម្តាយក្មេង​ដែលរៀននៅទីនោះឲ្យ​មកចូលរួមកម្មវីធីនៅសាលា​ នៅពេលដែលសក្កដាទៅដល់​ អ្នកដែលស្គាល់សក្កដាពីមុននោះក៏បានប្រាប់ទៅ​សក្កដា​ថា​ ម្តាយ​សក្កដា​បានស្លាប់បាត់​ហើយ​ តែ​សក្កដា​ហាក់បីដូចជាមិនខ្វល់អ្វីទាល់តែសោះ​ ដល់ពេលដែលជួបនាយកសាលា​ លោកនាយកក៏បានឲ្យ​សំបុត្រ​មួយ​ច្បាប់របស់ម្តាយ​ ក្នុង​នោះគាត់បានសរសេរថា​:​ ជូនចំពោះកូនមាសម្តាយ​ នៅពេលដែលកូនបានអានសំបុត្រនេះ​ ម្តាយបានស្លាប់បាត់ទៅហើយ​ ម្តាយ​តែងតែនឹកដល់កូនគ្រប់ពេលវេលា​ គ្រប់ដង្ហើមចេញចូល​ កាលកូននៅតូច​ កូនបានជួប​គ្រោះថ្នាក់ចរាចរ​ណ៏​ ហើយបានធ្វើឲ្យកូនបាត់បង់គ្រាប់ភ្នែកម្ខាង​ ម៉ែមិនអាចទ្រាំមើលឃើញកូនពិកាភ្នែកដូចនេះបានទេ​ ទើបម៉ែសុខចិត្តលះបង់ភ្នែកម្ខាងរបស់ម្តាយ​ ដើម្បី​ឲ្យ​កូនបានមើលឃើញពិភពលោកដ៏ស្រស់ស្អាតមួយនេះ​ សូមកូនជួបតែសេចក្តីសុខ​ និង​សុភមង្គល​ណាកូនសម្លាញ់ចិត្តម៉ែ​ ស្រលាញ់កូនអស់ពីបេះដូង…។

Leave a Reply

Your email address will not be published. Required fields are marked *