៩០%ភាគរយនឹងឆ្លើយខុស! រឿងពិតរបស់​មហាសេដ្ឋី​ម្នាក់​ ដើម្បី​ស្វែងរក​ប្រពន្ធ​ ក៏​បាន​សាកចិត្តលើនារី៣នាក់​ ដោយឲ្យម្នាក់ៗ​ ៥០០០ដុល្លា​…

មនុស្សម្នាក់ៗចៀសមិនផុតពីការរកគ្រួសារនោះឡើយ​ បើទោះបីជាមនុស្ស​ធម្មតា​ ឬក៏មហាសេដ្ឋីក៏ដោយក៏គេចមិនផុតនោះដែរ​។ ជាក់ស្តែង​មហាសេដ្ឋី​ម្នាក់ដែលគាត់គឺជាមនុស្សម្នាក់ដែលធ្លាប់ឆ្លងកាត់ការសប្បាយជាច្រើនមកហើយ​ តែដោយសារវ័យរបស់គាត់កំពុងតែចាប់ផ្តើមឈានទៅរកវ័យចំណាស់បន្តិច​ ទើបគាត់សំរេចចិត្តថានឹងស្វែងរកប្រពន្ធ​ ដើម្បី​បង្កើតនូវ​គ្រួសារមួយ។

 

ដំបូង​ឡើយគាត់បានជ្រើសរើសយកនារី៣នាក់ ដោយម្នាក់ៗគាត់បានឲ្យលុយចំនួន​ ៥០០០ដុល្លា​ ដើម្បី​ធ្វើការ​សាកចិត្ត​ ព្រោះ​គាត់ចង់ដឹងថានារីទាំង៣នោះនឹងយកលុយទៅធ្វើអ្វីខ្លះ​ ទើបគាត់នឹងសំរេចចិត្តតាមក្រោយថាជ្រើសរើសម្នាក់ណាមកធ្វើជាប្រពន្ធ​ តោះមកតាមដានទាំងអស់គ្នា:

-​ នារីទី១​ មានរូបសម្រស់ស្អាត មានភាព​សុីវីល័យ​ និងទាន់សម័យ​ ​ក្រោយពេលបានលុយនេះ​ នាងពិតជាសប្បាយរីករាយខ្លាំងណាស់​ នាងក៏បានយកលុយនោះទៅធ្វើសាឡន​ ខាត់ស្បែក​ ត្រាំទឹកដោះគោ​ តុបតែង​ខ្លួន​ ទិញរបស់របរ​ និងសំលៀកបំពាក់ប្រេ​នៗ​ ហើយរៀបចំខ្លួនយ៉ាងស្អាតមានរបៀបមកជួបសេដ្ឋី​ រួចនិយាយថា​ អូនស្រលាញ់បងណាស់​ ទើបអូនបានទៅតុបតែងខ្លួន​ និងទិញរបស់ថ្លៃដើម្បីឲ្យសាកសមនិងបង​ សេដ្ឋីក៏ភ្ញាក់ផ្អើល។

-​ នារីទី២​ ដោយសារការស្រលាញ់​ នៅពេលដែលនាងបានលុយនេះ​ នាងមិនបានគិតពីខ្លួនឯងនោះទេ​ ដោយនាងបានយកលុយទាំងនោះទៅទិញរបស់របរថ្លៃៗ​ដូចជា​ សម្លៀកបំពាក់​ថ្លៃៗ​ របស់វៃកូនហ្គោល​ កុំព្យូទ័រ​ ដើម្បីជាកាដូនៅពេលជួបសេដ្ឋី​ ហើយនៅពេលជួបសេដ្ឋី​ នាងបាននិយាយថា​ អូនមិនចង់បានអ្វីពីបងទេ​ ទើបអូនយកលុយទាំងនោះទៅទិញរបស់របរឲ្យបង​ អូនស្រលាញ់បងណាស់​ សេដ្ឋី​ក៏​ភ្ញាក់ផ្អើល​សារជាថ្មី។

-​ នារីទី៣​ នាងគឺជាមនុស្សមានគំនិត​ ចេះទុកចេះដាក់​ និងគ្រប់គ្រងលុយកាក់បានយ៉ាងល្អ​ មិនសូវចេះប្រើរបស់ថ្លៃ​ និងមិនសូវចេះតែងខ្លួនទេ។ នាងបានយកលុយនោះទៅបោះទុនរកសុី​ ក្រោយមកក៏បានចំនេញ​បានរាប់មុឺន​ នាងក៏បានបើក​គណនី​ធនាគារជាមួយនិងសេដ្ឋីនោះនូវប្រាក់ដែលចំនេញ​ ហើយនៅពេលនាងទៅជួបសេដ្ឋី​ នាងក៏បានប្រគល់លុយ​ដែលសេដ្ឋីនោះអោយទៅសេដ្ឋីវិញ​ ហើយនាងបាននិយាយថា​ អូនស្រលាញ់បងខ្លាំងណាស់​ ទើបអូនយកលុយវិនិយោគដែលចំនេញបង្កើត​ជា​គណនី​ និង​ដាក់ឈ្មោះយើងទាំង២នាក់​ សេដ្ឋី​នោះក៏ភ្ញាក់ផ្អើលម្តងទៀត។

ការសាកល្បងត្រូវបាន​បញ្ចប់​ តើបងប្អូន​យល់យ៉ាងណាដែរចំពោះនារីទាំង៣នេះ? តើបងប្អូននឹងគិតបែបណាចំពោះសេដ្ឋីក្នុងការជ្រើសរើសយកនារីទាំង៣នេះមកធ្វើជាប្រពន្ធ? តោះធ្វើការទាយទាំងអស់គ្នា

មួយខែក្រោយមក​ សេដ្ឋី​ម្នាក់នោះក៏បានជ្រើសរើស​ និងកំណត់ថ្ងៃរៀបការជាមួយនារីទី១​ ដែលមានរូបសម្រស់ស្អាត មានភាព​សុីវីល័យ​ និងទាន់សម័យ។ បងប្អូន​មួយ​ចំនួន​ស្ទើរតែ​៩០%ភាគរយហើយដែលឆ្លើយខុស​ ហើយគិតថា​សេដ្ឋី​នឹងជ្រើសយកនារីទី៣ហើយ​ ព្រោះ​នាងគឺជាមនុស្សមានគំនិត​ ចេះទុកចេះដាក់​ និងគ្រប់គ្រងលុយកាក់បានយ៉ាងល្អ​ មិនសូវចេះប្រើរបស់ថ្លៃ​ និងមិនសូវចេះតែងខ្លួនទេ​ ដែលខុសពីនារីទាំង២ខាងលើ។ បើនិយាយឲ្យចំតែម្តងក្នុង​សង្គម​បច្ចុប្បន្ន​ចំពោះបុរសជាមហាសេដ្ឋីវិញ​ គឺតែងតែមើលលើសម្រស់មុនចិត្តគំនិត​ ហើយមិនសូវចូលចិត្តភាពសាំញាំនោះទេ។

តំលៃអប់រំ:​ មនុស្សប្រុសនៅតែជាមនុស្សប្រុស​ ប្រសិនជាមនុស្សប្រុសភាគច្រើនស្រលាញ់គិតលើចរឹកវិញ​ មិនមែន​ KTV​ កាន់តែបើកច្រើនទៅៗនោះទេ​ ដូច្នេះ​ហើយនារីអ្នកដែលមានចំណេះវិជ្ជា​ តែរូប​សម្បត្តិ​មិនស្អាត​ ហើយមិនចេះតែងខ្លួននោះ​ ក៏​ពិបាកនឹងជ្រើសគូស្រករដែរ​ គឺវារួមផ្សំគ្នា។ ការនិយាយ​នេះមិនម៉ែនសំដៅទៅលើបុរសទាំងអស់ដែលគិតបែបនេះនោះទេ​ ក៏មានមនុស្សប្រុសមួយចំនួនចេះគិតពីគ្រួសារ​ និងស្រលាញ់ស្មោះទៅលើប្រពន្ធដែរ​។

Leave a Reply

Your email address will not be published. Required fields are marked *