គួរឲ្យអាណិតណាស់លោកអើយ សាច់ញាតិរៀបពិធីមង្គលការ ក្នុងបុណ្យសពព្រមគ្នា ឱ្យគូស្នេហ៍វ័យក្មេង

ស្តាប់ទៅវាហាក់ដូចជារឿងចម្លែក ដែលញាតិការបស់គូស្នេហ៍វ័យក្មេងមួយគូ ស្ថិតនៅខេត្តឈុនប៊ុរី ប្រទេសថៃ បានរៀបចំធ្វើពិធីបុណ្យសព ព្រមគ្នាជាមួយពិធីមង្គលការ ដែលតាមការអះអាងថា ដើម្បីបញ្ជូនដួងវិញ្ញាណគូស្នេហ៍ដែលជួបឧបទ្ទវហេតុចរាចរណ៍ស្លាប់ទាំងគូកាលពីកណ្តាលអធ្រាត្រ កន្លងមកនោះឱ្យទៅកាន់ឋានសួគ៌ ឋាននិពាន្វជាមួយគ្នា ។

កូនស្រីឈ្មោះ និឆា ហូម៉ាត អាយុ ១៩ ឆ្នាំ និង កូនប្រុស ប៉ៃរ៍ ណាយឥស្សរៈ អាយុ ២០ ឆ្នាំ ។ ម្តាយកូនប្រុសនិយាយថា «កូនទាំងពីរស្រឡាញ់គ្នាចាក់ទឹកមិនលិច អស់រយៈពេល ៧ ឆ្នាំពេញ, មុននេះ កូន ប៉ៃរ៍ មានបំណងសុំទៅបួស រួចហើយនឹងហែជំនូនទៅសុំនាងកូនស្រីរៀបការ តែត្រូវជួបគ្រោះមរណៈទាំង ២ ដូច្នេះហើយទើបសាច់ញាតិរៀបចំពិធីមង្គលការ ក្នុងពីធីបុណ្យសពព្រមគ្នាតែម្តងទៅ ដើម្បីកូនទាំងពីរទៅជួបគ្នានៅឋានសួគ៌…» ៕

Leave a Reply

Your email address will not be published. Required fields are marked *