សូម្បីតែអ្នកវិទ្យាសាស្រ្តក៏ភ្ញាក់ផ្អើលដែរ បុរសម្នាក់ ចុកពោះរាល់ថ្ងៃ ពេលវះចេញមក ឃើញវត្ថុចម្លែក សក់វែង…

រឿងចម្លែកមួយ បានកើតឡើងលើបុរសម្នាក់ ដែលមានវ័យ១៨ឆ្នាំ ដែលគាត់តែងតែឈឺក្នុងពោះជាប្រចាំ និងថែមទាំងមានជំងឺប្រចាំកាយជាច្រើន ហើយស្រកទំងន់ខុសពីធម្មតា។ រហូតដល់ថ្ងៃមួយ គាត់បានអោយគ្រូពេទ្យ ធ្វើការវះកាត់ ក៏ប្រទះឃើញមានសត្វចម្លែកម្យ៉ាង នៅក្នុងពោះរបស់គាត់ ថែមទាំងមានដុះសក់យ៉ាងវែង គួរអោយខ្លាច។

អ្នកវិទ្យាសាស្ត្រ បានអោយដឹងថា ដុំចម្លែកនោះ មានប្រមាណ២០សង់ទីម៉ែត្រ ហើយមានទំងន់ ២គីឡូក្រាមកន្លះ បានស្ថិតនៅក្នុងពោះ ផ្នែកខាងឆ្វេង ត្រង់ឆ្ងឹងជំនី ដែលគេមិនទាន់អាច សន្មត់ថាជាដុំអ្វី អោយប្រាកដនៅឡើយនោះទេ។

លោកវេជ្ជបណ្ឌិត បានអោយដឹងថា ក្រោយការវះកាត់បានជោគជ័យរួច ហើយគេបានយកដុំចម្លែកនោះ មកមើល វាមានរាងដូចជាទារក ដែលមានសក់ដុំរុំជិតគួរអោយខ្លាច។ លោកក៏បានបញ្ជាក់ថា នេះអាចមកពីគាត់ បរិភោគអាហារដែលមាន ជាតិគីមីច្រើន ឬក៏អាហារដែលគ្មានអនាម័យ ទើបបណ្តាលអោយប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ហើយយូរៗទៅ វាក៏បង្កើតជាដុំចម្លែក នៅក្នុងពោះរបស់គាត់តែម្តង។

លោកវេជ្ជបណ្ឌិតក៏បាន អំពាវនាវអោយពលរដ្ឋគ្រប់រូប ត្រូវបរិភោគចំណីអាហារ ដែលមានអនាម័យត្រឹមត្រូវ ចៀសវាងចំណីអាហារណា ដែលមានជាតិគីមី និងត្រូវមកពិនិត្យសុខភាព អោយបានទៀងទាត់ ជាប្រចាំ យ៉ាងតិចបំផុត ៣ទៅ៦ខែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *