ច្បាប់ទាំង៩ដ៏គួរឲ្យហួសចិត្តបំផុតនៅកូរ៉េខាងជើង​ អានហើយចង់វិលមុខ…

បើនិយាយពីច្បាប់ប្រទេសណាក៏មានដែរ​នៅលើលោកយើងនេះ​ ហើយការតាក់តែងច្បាប់មិនមានភាពដូចគ្នានោះទេ​ តោះមកក្រឡេកមើលច្បាប់នៅក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ​ គឺប្លែកនិងខុសពីគេតែម្តង:

១-​ ទូរទស្សន៍​
បើនិយាយពីទូរទស្សន៏វិញ​ ប្រទេស​នេះ​អនុញ្ញាត​ឲ្យ​មានតែ៣ប៉ុស្តិ៍​ប៉ុណ្ណោះ​ ហើយកម្មវិធី​ទាំងអស់ក៏ត្រូវគ្រប់គ្រងដោយរដ្ឋផងដែរ។

២-​ បទល្មើស​
និយាយឲ្យចាប់ទៅ​ បើសមាជិក​ក្នុងផ្ទះនរណាម្នាក់មានទោស​បទឧក្រិដ្ឋ​ ត្រូវចាប់ចូលគុកមួយពូជតែម្តង។

៣-​ កាត់សក់
ការកាត់សក់គឺត្រូវកាត់តាមស្ទីលដែលរដ្ឋបានរៀបចំ​ ក្នុង​នោះផងដែរស្ទីលម៉ូតសក់មានចំនួន២៨ម៉ូត​ ស្រី១៤​ និង​បុរស១៤​ បើកាត់ខុសត្រូវមានទោស។

៤-​ ទីក្រុង​
និយាយទៅអ្នកក្រគ្មានសិទ្ធនៅក្នុងទីក្រុងនោះទេ​ មានតែអ្នកមាន​ និងមានអំណាចទើបមានសិទ្ធរស់នៅបាន។

៥-​ ការអប់រំ
សូម្បីតែ​តុ​ និងកៅអីក៏ត្រូវបង់ថ្លៃដែរ​ មិនគិត​បញ្ចូលក្នងថ្លៃសិក្សាឡើយ។

៦-​ សៀវភៅ
បើក្នុងផ្ទះមា​នសៀវភៅជាភាសាបរទេស​ មានន័យថា​គ្រួសារ​នោះនឹងមានទោសប្រហារជីវិតតែម្តង។

៧-​ របស់​អេឡិច​ត្រូនិច​
គ្មានគ្រឿង​អេឡិច​ត្រូនិច​ទំនើបៗ​លក់នៅទីផ្សារឡើយ​ ដូចជា​ Apple Sumsung Sony…

៨-​ យំ
ប្រសិនជាមេដឹកនាំស្លាប់​ បើនរណាម្នាក់នៅពេលដែលចូលរួមបុណ្យសពមិនយំនោះទេ​ នឹងជាប់គុកយ៉ាងតិច៦ឆ្នាំ​។

៩-​ បោះឆ្នោត
គណបក្ស​គឺមានតែលោក​ គីម​ជុងអ៊ុន​ តែមួយ​ប៉ុណ្ណោះ​ ដូច្នេះ​ប្រជាជនគ្មានជំរើសនោះទេ។


ប្រភព៖ vdoamazing

Leave a Reply

Your email address will not be published. Required fields are marked *