បុរសម្នាក់ បានប្រទះឃើញរន្ធមួយយ៉ាងធំនៅខាងក្រោយផ្ទះរបស់គាត់ គាត់មិនអស់ចិត្តក៏យកទឹកទៅចាក់ស្រាប់តែជួបរឿងចម្លែកមួយងា…
បុរសជាជនជាតិចិនម្នាក់ នៅពេលព្រឹកព្រលឹមក្រោយពេលគាត់ទើបតែភ្ញាក់ពីគេង គាត់ក៏ដើរទៅខាងក្រោយផ្ទះ ស្រាប់តែប្រទះឃើញមានរន្ធមួយយ៉ាងធំ ដំបូងឡើយគាត់ពិតជាភ័យណាស់ ព្រោះគាត់គិតថាប្រហែលជារូងពស់ហើយមើលទៅ ក្រោយមកគាត់ក៏យកទឹកទៅចាក់ក្នុងរន្ធនោះ ហើយគាត់ក៏បានត្រៀមដំបងផងដែរដើម្បីការពារខ្លួន។
មួយរំពេជសត្វនោះក៏អើតក្បាលចេញមក តាមពិតវាជាសត្វពង្រូដ៏គូរឲ្យស្រលាញ់សោះ បុរសនោះក៏បានចាប់វាចេញមក តែវាបានលាក់មុខយ៉ាងជិតមិនឲ្យបុរសនោះឃើញទេ។
អាចនិយាយបានថាសត្វមួយប្រភេទនេះគឺពិនអៀនខ្លាំងណាស់ វាមិនងាយឲ្យនរណាម្នាក់មើលឃើញមុខវាច្បាស់នោះទេ ក្រោយមកបុរសម្នាក់នោះក៏បានយកវាទៅមុជទឹកយ៉ាងស្អាត និងបានព្រលែងវាឲ្យចូលទៅក្នុងព្រៃវិញផងដែរ។