អស់បញ្ហា​ជាមួយនិងការគេងមិនលក់ទៀត​ហើយ​ ផ្លែចេកអាចជួយលោកអ្នកឲ្យគេងលក់ស្រួលបាន…

បញ្ហាគេងមិនលក់តែងតែកើតទៅលើមនុស្សជាច្រើន​ ហើយកាលដែលគេងមិនលក់នោះគឺបណ្តាលមកពីកត្តាជាច្រើនដូចជា​ ការស្រ្តេស​ គិតច្រើន​ ពិបាកចិត្ត​ និង​ការបារម្ភជាដើម។ ប្រសិនជាយើងជ្រើសរើសយកវិធីលេបថ្នាំ​វិញ​ គឺវាអាចផ្តល់ភាព​អវិជ្ជមាន​មួយ​ចំនួន​ ដែលនឹងមានភាពប៉ះពាល់មកលើយើង​នាថ្ងៃខាងមុខ បើទោះបីជាយើងបានគេងលក់មួយពេលក៏ដោយ។

 

នេះគឺជាវិធីសាស្រ្តម្យ៉ាងដែលអាចធ្វើឲ្យបងប្អូនគេងលក់ស្រួលបាន​ និង​មានកំលាំងក្រោយពេលដែលភ្ញាក់មកវិញផងដែរ​ តោះមកមើលរបៀប​អនុវត្តន៍​ដូច​ខាងក្រោម​នេះ​:

គ្រឿង​ផ្សំ​

១-​ ចេកស្ទើចាស់ស្ទើទុំបួនប្រាំផ្លែ
២-​ ទឹកស្អាតបរិមាណ១​លីត្រ​

របៀប​អនុវត្តន៍​

១-​ កាត់​កន្ទុយ​ និងក្បាលចេកចេញ
២-​ កាត់ចេកជាពីរ​ ឬបីកង់
៣-​ យកទៅលាងទឹកឲ្យស្អាត
៤-​ យកមកដាំទឹកទុកឲ្យពុះ​ ហើយទុកចោល​រយៈ​ពេល១០នាទី​

៥-​ ដាក់វាចោលឲ្យត្រជាក់បន្តិចប្រហែលជា៥នាទី
៦-​ ទឹកនោះគឺជា​ឱសថ​ ផឹកវាមុនពេលគេងជារៀងរាល់ថ្ងៃ
៧-​ មួយ​សប្តាហ៍​ក្រោយ​ អ្នកនឹងទទួលបានសុខភាព​ល្អយ៉ាងពិតប្រាកដ។

គួរបញ្ជាក់ដែលថា​ ផ្លែចេកដែលសល់ពីការដាំទឹកនោះ​ លោកអ្នកក៏អាចយកមកបរិភោគបានដែរ​ សូមជួយ​ចែករំលែក​ទៅកាន់មិត្តភក្តិឲ្យបានដឹងផង។

Leave a Reply

Your email address will not be published. Required fields are marked *