គិលានុបដ្ឋាកយិកាម្នាក់ ទាមទារសុំផ្លាស់វេនភ្លាមៗ ក្រោយពីត្រូវបានខ្មោចលង

ករណីចម្លែកមួយ បានកើតឡើង ក្នុងមន្ទីរពេទ្យមួយកន្លែង ដែលបានធ្វើឲ្យគិលានុបដ្ឋាកយិកាម្នាក់ ផ្លាស់វេនការងារ ហើយទៅផ្ទះភ្លាមៗ ។ ហេតុដែលបានធ្វើឲ្យគិលានុបដ្ឋាកយិកាម្នាក់នេះ មិនអាចបន្តការងារបាន ព្រោះនាងបានឃើញ ពន្លឺភ្លើងដ៏អាថ៌កំបាំងមួយ លេចឡើងនៅក្នុងបន្ទប់មន្ទីរពេទ្យ ហើយសម្រាប់ភ្លើងនេះ នាងមានជំនឿខ្លាំងថា គឺជាភ្លើងខ្មោច ។

បន្ទាប់ពីជួបរឿងរ៉ាវបះសក់នេះ កើតឡើង លើគិលានុបដ្ឋាកយិកា ដែលមិនបញ្ចេញឈ្មោះរូបនេះ បានយកទូរស័ព្ទដៃ របស់នាងថតរូបភ្លើងនោះ និង បានបង្ហោះចូល ទៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook របស់នាង ហើយបានសុំយោបល់ ពីសំណាក់ម្ចាស់គណនី Facebook ទាំងអស់ ឲ្យជួយបកស្រាយចំពោះភ្លើងមួយនោះ តែបើចំពោះរូបនាងផ្ទាល់ គឺជឿទាំងស្រុងថា ភ្លើងនោះ គឺពិតជាភ្លើងខ្មោច ៕

Leave a Reply

Your email address will not be published. Required fields are marked *