តាមការសន្យា ពេលនេះលោក បូរ វិចិត្រ ទទួលបានម៉ូតូកង់បី PASSAPP តាមបំណងប្រាថ្នាហើយ ដោយលោកឃុំ ប៉ុណ្ណាដែត និង យុគ ឋិតរដ្ឋា ទៅប្រគល់អោយដោយផ្ទាល់តែម្តង
កាលពីម្សិលមិញនេះនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បន្ទាប់ពីដំណឹងរបស់អតីតតារាចម្រៀងដ៏មានឈ្មោះ បោះសម្លេងកាលពីជាង១០ឆ្នាំមុន នោះគឺ លោក ប៊ូ វិចិត្រ ម្ចាស់បទ ប៊ិះស៊យ ដែលរូបលោកស្ថិតនៅក្នុងសមាជិកក្រុម EV Band ក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ បានក្លាយខ្លួនទៅជាអ្នកអាយ៊ែររថយន្ដជូនគេរួចមក បានក្លាយទៅជាការចាប់អារម្មណ៏យ៉ាងខ្លាំង សម្រាប់មហាជន។
ទន្ទឹមនឹងនោះផងដែរ បន្ទាប់ពីរូបលោកផ្ទាល់ មានការអំពាវនាវស្នើសុំ ម៉ូតូកង់៣ឥណ្ឌា សម្រាប់យកមក ប្រកបរបបអាជីវកម្មសម្រាប់ដោះស្រាយជីវៈភាពរស់នៅប្រចាំថ្ងៃ ស្រាប់តែមានបងប្រុសម្នាក់ ដែលគាត់ មានឈ្មោះ Ly Lay ក៏បានយល់ព្រមឧបត្ថម្ភ ម៉ូតូកង់៣ឥណ្ឌាជូនដល់រូបគាត់ សម្រាប់យកទៅដោះស្រាយជីវៈភាពតាមការសំណូមពររបស់គាត់តែម្ដង។
ជាមួយគ្នាផងដែរ នៅខណៈកាលពីម្សិលមិញនេះ បងប្រុស Ly Lay បានសរសេរប្រាប់ឱ្យដឹងថា៖”តើមានសិល្បករប៉ុន្មាននាក់មានទឹកចិត្តដូចបងYuk Thet Rothadrdd? ខ្ញុំនឹងឧបត្ថម្ភPass App១គ្រឿងដល់បងប្រុស បូរ វិចិត្រ តាមស្នើសុំបងស្រី តើមានFriendsណាចង់ចូលរួមជាមួយខ្លះ? បើអត់មានfriendsឧបត្ថម្ភទេ ខ្ញុំឧបត្ថម្ភតែឯងហើយណា លេខកុងABAខ្ញុំដូចខាងក្រោម: 000396066”
ដោយឡែកស្រាប់តែមុននេះបន្ដិច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក Khum Ponadet Drdd បាននាំយកម៉ូតូកង់៣ ជូនទៅកាន់ លោក បូរ វិចិត្រ ដោយរូបលោក បានសរសេរប្រាប់ឱ្យដឹងថា៖”ខ្ញុំបាទតំណាងអោយបងប្រុស Ly Lay បានប្រគល់កង់បី ឥណ្ឌា មួយគ្រឿងដល់លោក បូរ វិចិត្រ ដេីម្បីរកចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ។ ជំនួសមុខអោយ លោក បូវិចិត្រ សូមជូនពរអោយបងប្រុស លី ឡាយ មានសុខភាពល្អ នឹងសេចក្តីសុខក្នុងក្រុមគ្រួសារ”។
vdoamazing