តាមពិតចឹងសោះ! ព្រះមហាក្សត្រ​តែងតែសៀតស្លឹកនេះនៅលើព្រះការណ៏​ រាល់ពេលដែល​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ​ម្តងៗ​ ពីព្រោះ​តែ…

បងប្អូន​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជាមានការ​ងើងឆ្ងល់ជាខ្លាំងហើយ​ នៅពេលដែលឃើញព្រះមហាក្សត្រ​តែងតែសៀតស្លឹកនេះនៅលើព្រះការណ៏​ នូវរាល់ពេលដែលទ្រង់​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ​ម្តងៗ​ ការងើងឆ្ងល់មួយនេះនឹងត្រូវបានធ្វើការ​បកស្រាយ​នាពេលនេះ។

 

តាមពិតទៅនេះគឺជាស្លឹកព្នៅ​ វាមាន៣ស្រទាប់​ក្នុង​១ទង​ ហើយស្រទាប់នីមួយៗគឺពិតជា​អស្ចារ្យ​ ណាស់​ ដែលតំណាងឲ្យព្រះ៣អង្គដូចជា​ ព្រះព្រហ្ម​ ព្រះវិស្ណុ​ និងព្រះសិវៈ។ ស្លឹក៣ក្នុង​ទងតែមួយ​ គឺមានន័យថា​ ព្រះទាំង៣អង្គរួមគ្នាតែមួយ​ នឹងអាចជំនះនូវរាល់​ឧបសគ្គ​ និងមារទាំងឡាយ​ ឈ្នះ​អស់សត្រូវ​ មានសិរី​មង្គល​ និងមានអនុភាពដ៏​អស្ចារ្យ​ បំផុត។

ការដាំដើមព្នៅនៅក្បែរផ្ទះ​ គឺអាចការពារនូវរឿងដែលអាក្រក់ទាំងឡាយ​ ជាពិសេសប្រភេទអមនុស្សដែលជាខ្មោចព្រាយបិសាច​មិនហ៊ានចូកមកជិតនោះទេ​ ហើយថែមទាំងធ្វើឲ្យគ្រួសារ​មាន​សិរីមង្គល​ទៀតផង​ ហើយរុក្ខជាតិមួយនេះក៏ជា​ឱសថដ៏​សក្ត័​សិទ្ធ​ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *