ញាក់សាច់! ចង់ដាច់ផ្ងារនៅពេលដែលជាងបើកមើលម៉ាសុីនឡាន ក៏ប្រទះឃើញ…(មានវីដេអូ)
ពិតជារឿងមួយដ៏កម្រ និងមិនគួរឲ្យជឿសោះថាពស់ថ្លាន់មួយក្បាលដ៏ធំអាចមានលទ្ធភាពក្នុងការវារចូលក្នុងម៉ាសុីឡានបាន បើទោះបីជាមើលទៅហាក់បីដូចជាគ្មានប្រលោះណាអាចវារចូលបាននោះទេ។ ដោយឡែកបុរសម្នាក់បានយកឡាន Prius មកយាន្តដ្ឋានមួយក្នុងទីក្រុងភ្នំពេញ ដើម្បីមកធ្វើការពិនិត្យនិងជួសជុល ស្រាប់តែនៅពេលដែលជាងបានទៅបើកមើលម៉ាសុីនឡាន ក៏ប្រទះឃើញពស់ថ្លាន់ដ៏ធំមួយ ពេលនោះជាងសឹងតែរត់មិនចង់ទាន់។
យោងទៅតាមហ្វេសបុកមួយឈ្មោះ Math Arifin ដែលជាជាងជួសជុលរថយន្តមួយកន្លែងបាននិយាយរៀបរាប់ថា”ជាលើកទីមួយហើយ ដែលបានឃើញផ្ទាល់និងភ្នែកបែបនេះ ភ្ញៀវយកឡានមកជួសជុល គ្រាន់តែបើកមើលម៉ាស៊ីនភ្លាម ឃើញឡើងមួយសំណុំតែម្តង“។
បើតាមមតិមួយចំនួនបាននិយាយថា ពស់នេះប្រហែលជាចូលមកធ្វើឲ្យម្ចាស់ឡានត្រជាក់ត្រជំនោះទេ ដូច្នេះសូមកុំសម្លាប់វាធ្វើអី យកវាទៅព្រលែងកន្លែងណាមានសុវត្ថិភាព នោះនឹងទទួលនឹងទទួលបាននូវសេចក្តីសុខ ហើយបងប្រុសម្ចាស់ឡានក៏បានឆ្លើយតបទៅវិញថា “កំពុងតែត្រៀមយកទៅព្រលែងហើយ”។
សូមទស្សនាវីដេអូខាងក្រោម