ផ្អើលអស់មួយភូមិ!! ជីកផ្នូរបុរាណប្រទះឃើញផ្នូរសេ្តចស្វាស៊ុន អ៊ូខុង ហើយគេប៉ាន់ស្មានបានថា …
គ្រប់គ្នាប្រហែលជាបានទស្សនារឿង ដំណើរផ្សងព្រេងទៅទិសខាងលិច ហើយតួឯងនៅគឺ ស៊ុន អ៊ូខុង ដែលជាអ្នកមាននិស័យក្លាហាន មានអំណាចពិសេស ហើយថ្មីៗនេះគេជឿថា ស៊ុន អ៊ូខុងជារឿងពិត ព្រោះអ្នកបុរាណវិទូចិនបានជីកកកាយប្រទះឃើញនូវភស្តុតាងមួយចំនួន។
អ្នកបុរាណវិទូចិន និងអ្នកវិទ្យាសាស្រ្តចិន បានប្រទះឃើញផ្នូរសពមហាទេពស្មើមេឃ នៅក្នុងតំបន់ Shunchang តាមព្រំដែនហ្វ៊ូជាន ប្រទេសចិនធ្វើអោយមានការជជែកវែកញែកយ៉ាងខ្លាំងក្នុងសង្គម។
ផ្នូរនេះមានខ្នាតប្រមាណ ១៥ម៉ែត្រការេ ហើយមានដាក់បង្គោលឆ្លាក់ឈ្មោះស្តេចស្វាដល់ទៅពីរ បង្គោលមួយសរសេរថា「通天大聖」«អានថា Tōngtiān dashing ប្រែថា ស្ថានសួគ៌សក្តិសិទ្ធិ» និងបង្គោលមួយទៀតសរសេរថា 「齊天大聖」« អានថា Qí tiān dashing ប្រែថា ស្តេចស្វា»។
ពីដំបូងគេគិតថា វាគ្រាន់តែជាផ្នូរដែលគេសាងឡើងតាមរឿងនិទានតែប៉ុណ្ណោះ តែក្រោយពីអ្នកបុរាណវិទូបានពិនិត្យយ៉ាងល្អិតល្អន់បានអោយដឹងថា វាផ្នូជារកប់សពបុរាណពិតៗ ធ្វើពូកគាត់កាន់តែសង្ស័យទ្វេឡើងថា អ្នកណាទៅជាអ្នកប្រើឈ្មោះ «ស្តេចស្វា»ឆ្លាក់នៅបង្គោលនោះ ហើយពួកគាត់ក៏សម្រេចជីកផ្នូរនោះមើលក៏បានប្រទះឃើញ« ម្កុដ» ដែលស៊ុន អ៊ូខុងពាក់លើក្បាល ហើយសភាពផ្នូរគឺត្រូវបានគេរៀបចំយ៉ាងស្រស់ស្អាត។អ្នកបុរាណវិទូចិនឆ្ងល់ណាស់ថា ហេតុអ្វីស្តេចស្វាដ៏មានមហទ្ធិរិទ្ធិ ម្តេចមកត្រូវមានផ្នូរកប់ដូចមនុស្សបែបនេះអញ្ចឹង?
ម្យ៉ាងវិញទៀត គេបានប្រទះឃើញដំបងដែលអ៊ូខុងប្រើទៀតផង។ក្រោយពីអ្នកជំនាញបានពិនិត្យបានអោយដឹងថា វាជាប្រភេទដំបងបរិសុទ្ធ មានផ្សំធាតុដែលកើតមានរាប់រយឆ្នាំមកហើយ វាមិនមែនជារបស់ក្លែងក្លាយឡើយ។
លោក Wang Yimin ជាអ្នកឧបត្ថម្ភដល់ Shunchang Cultural Center បានគិតថាស្តេចស្វាស៊ុនអ៊ូខុនជាតួល្ខោនមានភាពស្មុគស្មាញ ព្រោះល្ខោននៅសម័យរាជវង្ស Yuáncháo តួស៊ុន អ៊ូខុងនេះមានបងប្អូនដល់ទៅ៥នាក់។ គាត់ជឿថា ក្នុងការដំណាលរឿងនិទាននេះ គេតែងតែយកលក្ខណៈតួអង្គរបស់មនុស្សជាច្រើនមកផ្សំបង្កើតជាមនុស្សថ្មី។