ញាក់សាច់ទ្រើកៗតែម្តង ស្តេចព្រាបមួយក្បាលនេះមានតម្លៃរហូតដល់ជិត ១ លានដុល្លា បង្ករការភ្ញាក់ផ្អើលខ្លាំង…

ព្រាប​រោម​ខ្មៅ​មួយ​ក្បាល ត្រូវ​គេ​យក​ទៅ​ដាក់​ដេញថ្លៃ នៅ​មុខ​អ្នក​ជំនួញ​ធំ​ៗ​ជា​ច្រើន​នាក់​នៅ​គុយវ៉ែត ដោយ​ពួកគេ​នាំគ្នា​ចោមរោម​ដំឡើង​ថ្លៃ​ព្រាប​រហូត​ដល់​ទៅ ​២៣០០០​ដុល្លារ​គុយវ៉ែត ​ស្មើ​នឹង​ជាង​៧៦០០០​​ដុល្លារ​អាមេរិក តើ​មូលហេតុ​ពិសេស​អ្វី​នៅ​ពីក្រោយ​ព្រាប​នោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វា​អាច​លក់​ចេញ​ក្នុង​តម្លៃ​ដ៏​ខ្ពស់​មិន​គួរ​ឲ្យ​ជឿ​បែបនេះ ?

យោង​តាម​សារព័ត៌មាន Gulf News ព្រាប​មួយ​ក្បាល​នេះ​ត្រូវ​គេ​ហៅ​ថា “Gallabi” ជា​ព្រាប​ពិសេស​ដែល​ត្រូវ​បាន​សម្រិតសម្រាំង​យ៉ាង​ល្អ ព្រោះ​វា​មាន​សមត្ថភាព​លោត​បង្វិល​ខ្លួន​ (រឡាត) ជា​ច្រើន​ជុំ​ក្នុង​អាកាស (Roll in the air) ហើយ​អាច​ទម្លាក់​ខ្លួន​ក្នុង​អាកាស​ពី​ទី​ខ្ពស់​សិន រួច​ទើប​បង្វិល​ខ្លួន​ក៏​បាន ។

វីដេអូ​បង្ហាញ​ពី​ការ​ដេញ​ថ្លៃ​ព្រាប​នេះ រង​ការ​រិះគន់​ពី​មនុស្ស​ជា​ច្រើន​នាក់​លើ​បណ្ដាញ​សង្គម ដោយ​អ្នក​ខ្លះ​និយាយ​ថា “អ្នក​ទិញ​នោះ​មាន​ខួរ​តូច​ប៉ុន​ព្រាប ។ គេ​គួរ​តែ​ឲ្យ​លុយ​ទាំង​នោះ ទៅ​អ្នក​ក្រ​ដែល​ត្រូវ​ការ​លុយ​នោះ​ជា​ចាំបាច់​ដើម្បី​ជួយ​ពួកគេ ជៀស​ជាង​ចាយ​លុយ​លើ​ព្រាប​ចោល​ឥត​ប្រយោជន៍” រីឯ​អ្នក​ផ្សេង​ទៀត​ថា “បើ​ព្រាប​នោះ​មាន​ស្លាប​មាស ទើប​សម​នឹង​ថ្លៃ​ចំណាយ​នេះ” ។

Leave a Reply

Your email address will not be published. Required fields are marked *