មោទនភាពជាតិខ្មែរ!!! ស្នាដៃដ៏អស្ចារ្យ នៃគម្រោងព្រះមេរុ ដោយមានការប្រឹងប្រែងទាំងយប់ទាំងថ្ងៃរបស់…
ចំណេះដឹង និងជំនាញផ្នែកស្ថាបត្យកម្មនៅប្រទេសកម្ពុជានាសម័យបច្ចុប្បន្ននេះ គឺកំពុងតែទទួលបាននូវភាពរីកចម្រើនជាខ្លាំងពីប្អូនៗនិស្សិតខ្មែរ ដោយពួកគេបាននាំគ្នាខិតខំ និងតស៊ូលើមុខជំនាញនេះរហូតទទួលបាននូវលទ្ធផលដ៏ល្អមួយគួរឲ្យកត់សំគាល់។
ដោយឡែក ស្នាដៃដ៏អស្ចារ្យ នៃគម្រោងព្រះមេរុ ដោយមានការប្រឹងប្រែងទាំងយប់ទាំងថ្ងៃគឺជារបស់និស្សិតខ្មែរចំនួន ៦រូប ដែលពួកគេមានឈ្មោះថា សាក់ សុគន្ធារី, ជា ហុង, សាត ណាវីន, ឈូក ម៉េងឃៀង, ប៉ូ នីតា និងប៊ុន ដេវីត។ ដោយគម្រោងនេះត្រូវបានធ្វើឡើងមក គឺដើម្បីប្រកួតប្រជែងម៉ាកែត និងប្លង់ នៅអង្គការអភិវឌ្ឍកម្ពុជាដោយនិរន្តរភាព (Dcd Cambodia)។
ទាក់ទងនិងរូបភាពនៃគម្រោងព្រះមេរុនេះ មហាជនជាច្រើនក្នុងបណ្ដាញសង្គមហ្វេសបុកបាននាំគ្នាចែករំលែក និងបាននាំគ្នាកោតសរសើរជាខ្លាំងផងដែរចំពោះកូនខ្មែរដែលមានស្នាដៃដ៏អស្ចារ្យ បែបនេះ។