កំសត់ណាស់!!! ប្តីមានស្រីថ្មី សុំប្រពន្ធលែង សូម្បីកូនប្រុសតែមួយក៏សុខចិត្តទៅនៅជាមួយឪពុកដែរ ដោយសារតែ…
ប្តីប្រពន្ធមួយគូរ រស់នៅឯជនបទ និងមានជីវភាពក្រខ្សត់លំបាកណាស់ ប្តីក៏បានសម្រេចចិត្តសុំប្រពន្ធទៅធ្វើការនៅឯទីក្រុង ដោយសារតែខ្វះខាតជាខ្លាំង ទើបប្រពន្ធក៏បានយល់ព្រមតាមប្តី ដោយសុខចិត្តរស់នៅជាមួយកូនប្រុសតែម្នាក់ និងប្រកបរបរលក់ផ្លែឈើបន្តិចបន្តួច។ ដំបូងឡើយនៅពេលដែលបុរសនោះបានទៅដល់ទីក្រុង ក៏តែងតែឆ្លៀតពេលទូរស័ព្ទមកប្រពន្ធរបស់ខ្លួនក្នុង១ថ្ងៃ ពីរ ទៅបីដង រួមទាំងផ្ញើរលុយជារៀងរាល់ខែផងដែរ។
ប្រហែលជាបាន១ឆ្នាំក្រោយមក ប្តីក៏មិនសូវបានទូរស័ព្ទមកប្រពន្ធដូចសព្វដងកាលពីដំបូងនោះឡើយ សូម្បីតែការផ្ញើរលុយក៏តែងតែយឺតទៅៗ រហូតដល់បាត់ដំណឹងឈឹងតែម្តង ស្របពេលនោះ ប្រពន្ធក៏លក់ផ្លែឈើមិនសូវជាដាច់ទៀត អារម្មណ៍ពេលនោះ ប្រពន្ធពិតជាពិបាកខ្លាំងណាស់។ ប្រហែលជា៣ឆ្នាំក្រោយមក បុរសជាប្តីក៏បានលេចមុខនៅផ្ទះប្រពន្ធរបស់ខ្លួន រួមជាមួយនិងឡានដ៏ទំនើប ប្រពន្ធក្រោយពីបានឃើញមុខប្តីដោយមិនបានដឹងនៅដំណឹងជាមុននោះ គឺនាងហាក់បីជាភ្ញាក់ផ្អើលខ្លាំងណាស់។
តែអ្វីដែលប្រពន្ធនឹកស្មានមិនដល់នោះ គឺប្តីមកនេះដើម្បីសុំប្រពន្ធលែងលះ ហើយថែមទាំងនិយាយទៅកាន់ប្រពន្ធថា បងលែងស្រលាញ់អូនទៀតហើយ បងគ្មានអាម្មណ៏ជាអូនទៀតទេ ប្រពន្ធលឺដូចនេះក៏បានស្រែកយំយ៉ាងខ្លាំង ហើយនិយាយទៅកាន់ប្តីវិញថា ហេតុអ្វីបងធ្វើបែបនេះ បងមិនសមជាមនុស្សប្រុសោះទេ ចុះកូនប្រុសយើងវិញ តើឲ្យគ្នាទទួលបានយ៉ាងម៉េចទៅ ប្តីក៏បានឆ្លើយតបទៅប្រពន្ធវិញថា ចំពោះកូន គាត់ចង់រស់នៅជាមួយនរណាក៏បាន បើមកនៅជាមួយបង បងក៏ទទួល ចំណែកឯប្រពន្ធវិញបានគិតក្នុងចិត្តថា កូនប្រុសដែលតែងតែនៅជិតខ្លួន ប្រាកដជានៅជាមួយខ្លួនហើយ។
ក្រោយមកប្តីប្រពន្ធ២នាក់នោះ ក៏បានសួរនាំទៅកាន់កូនប្រុសនោះ កូនប្រុសនោះបានឆ្លើយថា ខ្ញុំចង់ទៅរស់នៅជាមួយឪពុក ព្រោះតែឪពុកគាត់មានលុយ អាចទិញនូវអ្វីៗឲ្យខ្ញុំបាន ចំណែកឯម្តាយវិញ តែងតែរករឿងខ្ញុំស្ទើររាល់ថ្ងៃ ខ្ញុំពិតជាធុញណាស់ ហើយណាមួយគាត់គ្មានលទ្ធភាពក្នុងការទិញនូវអ្វីៗដែលខ្ញុំចង់បាននោះទេ ស្តាប់កូននិយាយចប់ ម្តាយយំស្ទើបោកខ្លួន ដែលនឹកគិតមិនដល់ថា កូនដែលរួមសុខទុក្ខជាមួយម្តាយ បែរជាទៅជ្រើសរើសឪពុកដែលគ្មានទំនួលខុសត្រូវបែបនេះទៅវិញ។
ក្រោយពីកាត់សេចក្តីនៅតុលាការ កូនប្រុសនោះនៅតែនិយាយពាក្យដដែលបែបនេះប្រាប់ទៅតុលាការ ហើយម្តាយក៏យំជាខ្លាំង។ នៅពេលដែលពួកគេទាំង២នាក់រៀបនឹងចាកចេញដំណើរ កូនប្រុសនោះក៏បាននិយាយប្រាប់ឪពុកពីមុខម្តាយថា ប៉ាឆាប់ចេញឡានទៅ ខ្ញុំមិនចង់ឃើញមុខគាត់ទៀតទេ មួយម៉ាត់នេះធ្វើឲ្យម្តាយស្ទើតែចង់សម្លាប់ខ្លួន ព្រោះអ្នកដែលនៅជិតនិងមានតម្លៃបំផុតរបស់នាង បែរជាអាចធ្វើរឿងបែបនេះទៅវិញ តែដោយសារមានកូនចិត្តមួយបានបង្អាក់នាង ទើបនាងក៏បានតាំងចិត្តរស់នៅបន្តទៀត។
រយៈពេលប៉ុន្មានឆ្នាំក្រោយមកទៀត នាងក៏ទទួលបានសែកមួយ ដែលមានទឹកប្រាក់១ពាន់ដុល្លា បានផ្ញើរមកកាន់នាង ហើយបានសរសេរថា I Love U ពេលនោះនាងក៏មានការងើងឆ្ងល់ជាខ្លាំង ហើយមិនហ៊ានទទួលយកនោះតេ គ្រាន់តែរក្សាទុកសិន មិនបានប៉ុន្មានផង ក៏មានសែកមកជាបន្តបន្ទាប់ទៀតផ្ញើរមកកាន់នាង ហើយក៏មានសំបុត្រមួយបានសរសេរថា “ម៉ាក់ សុខសប្បាយជាទេ? កូនដឹងថា ម៉ាក់ស្រលាញ់កូនខ្លាំងណាស់ ហើយម៉ាក់ក៏ប្រហែលជាកំពុងតែទុក្ខជាច្រើនហើយ ចាប់តាំងពីកូនបានចាកចេញពីម៉ាក់មក។
កូនស្រលាញ់ម៉ាក់ កូនតែងតែនឹកម៉ាក់ជាខ្លាំង។ ម៉ាក់ដឹងទេហេតុផលពិត ដែលកូនបានសំរេចចិត្តទៅរស់នៅជាមួយប៉ា ក៏ព្រោះតែកូនចង់ជួយម៉ាក់ ដើម្បីឲ្យរួចផុតពីភាពក្រីក្រ។ ប៉ាតែងតែឲ្យប្រាក់មកកូនច្រើនៗ ហើយកូនក៏បានគិតថា កូននឹងផ្ញើរប្រាក់ទាំងនោះ ឲ្យទៅម៉ាក់ខ្លះ ដើម្បីកុំឲ្យម៉ាក់ ទៅអង្គុយលក់ផ្លែឈើ នៅឯផ្សារបន្តទៀត។ សូមម៉ាក់ថែរក្សាសុខភាពខ្លួនផង! សូមកុំបារម្ភពីកូនអី កូននឹងវិលទៅរកម៉ាក់វិញនៅថ្ងៃមួយ។ ម៉ាក់នៅតែជាម៉ាក់ល្អរបស់កូន កូនសន្យាថានឹងមិនចាកចេញពីម៉ាក់ម្ដងទៀតនោះទេ។ កូននឹងទៅយកម៉ាក់ មករស់នៅជាមួយកូន ពេលដែលកូនធំដឹងក្ដី ហើយរៀនចប់និងមានជំនាញច្បាស់លាស់មួយ”។