លោកឧកញ៉ា ទៀ វិចិត្រ សូមកុំស្អប់ខ្ពើមជនក្រីក្រ សូមមានមេត្រីសង្រ្គោះឲ្យទាន់…(មានវីដេអូ)
លោកឧញ៉ាចិត្តធម៌ ទៀ វិចិត្រ តែងតែធ្វើជាគំរូដ៏ល្អនៅក្នុងសង្គម ដោយការជួយទៅដល់អ្នកដែលមានជីវភាពក្រខ្សត់លំបាក វេទនា គ្មានទីពឹងជាដើម មិនតែប៉ុណ្ណោះលោកតែងតែអភិរក្ស និងជួយទៅដល់សត្វមួយចំនួនដែលត្រូវបានមនុស្សចាប់យកទៅបរិភោគ និងយកទៅលក់ផងដែរ។
លោកឧញ៉ាចិត្តធម៌ ទៀ វិចិត្រ ត្រូវបានមហាជនខ្មែរជាច្រើនមានការគោរពស្រលាញ់ និងកោតសរសើរចំពោះលោកជាខ្លាំងនូវទង្វើដ៏ល្អរបស់លោក ដែលលោកមានចិត្តដ៏ល្អក្នុងការជួយសង្គមមួយនេះ ហើយនិងមិនដែលរើងអើងទៅដល់អ្នកក្រទេ ថែមទាំងជំរុញឲ្យអ្នកមានមួយចំនួន មិនត្រូវរើងអើង ឬមើលងាយទៅដល់អ្នកដែលក្រជាងខ្លួននោះឡើយ។
ជាក់ស្តែងនៅក្នុងវីដេអូមួយនេះរបស់លោកឧកញ៉ា ទៀ វិចិត្រ បានជួយទៅដល់ប្តីប្រពន្ធអ្នកលក់បន្លែ ដែលមើលទៅពិតជាគួរឲ្យអាណិតខ្លាំងណាស់ ហើយលោកឧកញ៉ាក៏បានផ្តាំផ្ញើរពាក្យខ្លះៗតាមរៈហ្វេសបុកផេករបស់លោកឧកញ៉ា ដោយបានសរសេររៀបរាប់៖ “សូមកុំស្អប់ខ្ពើមជនអ្នកក្រអី សូមមានមេត្រីសង្គ្រោះឱ្យទាន
ជួយដោយទឹកចិត្តតាមអ្វីដែលមាន បុណ្យនេះជាស្ពានដល់សួគ៌ានាយ ទៀ វិចិត្រ”។
សូមទស្សនាវីដេអូខាងក្រោម