បែកធ្លាយ!!! ភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលបានឃើញ រូបភាពតារាដ៏ល្បីៗជាច្រើន កាលពីទើបតែចូល…
តារាជាច្រើនរូប ដែលកាលពីទើបតែចាប់ផ្តើមចូលសិល្បៈដំបូង ទាំងតារាចម្រៀង តារាសម្តែង និងតារាផ្សេងៗទៀតនោះ គឺភាគច្រើនមកដល់បច្ចុប្បន្ននេះ ហាក់បីជាមានការប្រែប្រួលខ្លាំង ប្លែកដល់ថ្នាក់មើលសឹងតែមិនស្គាល់ទៀតផង ព្រោះតែសម័យបច្ចុប្បន្ននេះ សបូរទៅដោយផលិតផល និងបច្ចេកទេសជឿនលឿនក្នុងការកែសម្ភស្ស។
បើនិយាយផ្អែកទៅលើការងារសិល្បៈ គឺទាមទារនូវរូបសម្បត្តិ និងរូបសម្រស់ស្រស់ស្អាត បូករួមផ្សំជាមួយសមត្ថភាព និងទេពកោសល្យផ្ទាល់ខ្លួនផងនោះ ទើបអាចទាក់ទាញចំណាប់អារម្មណ៍ ក៏ដូចជាការគាំទ្រពីសំណាក់ទស្សនិកជន និងមហាជនជាច្រើនផងនោះ។
ដោយឡែក បើបងប្អូនប្រិយមិត្តក្រឡេកមកមើលរូបភាពរបស់តារាដ៏ល្បីៗជាច្រើននៅក្នុងប្រទេស កម្ពុជា កាលពីទើបតែចូលសិល្បៈដំបូងនេះវិញ ប្រាកដជាមានភាពភ្ញាក់ផ្អើល និងលាន់មាត់ជាមិនខានឡើយ ដែលពួកគេពិតជាបានកែប្រែខ្លួនស្ទើរតែមើលមិនស្គាល់ ចំណែកឯអ្នកខ្លះទៀត ហាក់បីដូចជាខុសប្លែកទាំងស្រុងទាំងសម្បុរ រូបសម្រស់ និងការស្លៀកពាក់ជាដើមនោះ កុំឲ្យសង្ស័យច្រើន តោះមកទស្សនាទាំងអស់គ្នា ដើម្បីឲ្យជ្រាបកាន់តែច្បាស់។