បែកធ្លាយអាថ៌កំបាំងការពិតពីក្រោយការស្លាប់របស់MICHAELJACKSONមិនគួរឱ្យជឿមែន (វីដេអូ)
Michael Jackson ជា ស្តេចចម្រៀងប៉ុប់រូបនេះរកបានចំណូល៣១៣លានផោនពេញមួយឆ្នាំកន្លងទៅ។ Michael ឈរនៅលើកំពូលតារាងរយៈពេល៦ឆ្នាំជាប់ៗគ្នា បន្ទាប់ពីទទួលមរណភាពកាលពីឆ្នាំ២០០៩ ដោយសារការប្រើថ្នាំលើសចំណុះ។ មកទល់ពេលនេះ
ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា តារាចម្រៀងប៉ុប Michael Jackson បានទាយដឹងថា ខ្លួននឹងត្រូវគេសម្លាប់ តាមរយៈសំបុត្រដែលខ្លួនសរសេរទៅមិត្តភ័ក្តិ និងសមាជិកគ្រួសារមុននឹងស្លាប់ដោយសារប្រើប្រាស់គ្រឿងញៀនហួសកម្រិតកាលពីឆ្នាំ ២០០៩។
ចំពោះសំបុត្រនោះគឺត្រូវបានផ្ញើរទៅមនុស្សពិសេសរបស់លោករួមមាន កូនស្រីរបស់ Michael គឺ Paris Jackson និងប្អូនស្រី La Toya ដែលបានប្រាប់ថា តារាចម្រៀងរូបនេះត្រូវគេសម្លាប់។សូមជួយស៊ែរបន្តផងណាទស្សនាវីដេអូរនៅខាងក្រោម។
នៅក្នុងសារដែលលោកបានផ្ញើរទៅកាន់មនុស្សពិសេសទាំង ១៣ នាក់នោះលោកបានសរសេរថា មានគេព្យាយាមសម្លាប់លោក ហើយលោកភ័យខ្លាំងណាស់ចំពោះជីវិតរបស់លោក។បញ្ហានេះ ត្រូវបានបង្ហាញឲ្យដឹងជាលើកដំបូង ដោយអ្នកជំនួញសញ្ជាតិអាល្លឺម៉ង់លោក Michael Jacobshagen អាយុ ៣៤ ឆ្នាំ ដែលជាមិត្តភ័ក្តិជាងពីរទសវត្សរ៍ជាមួយនឹងតារាចម្រៀងរូបនេះ ពីកិច្ចសម្ភាសន៍មួយជាមួយលោកស្រី Daphne Barak នៅក្នុងកម្មវិធី Australian TV Show កាលពីយប់ថ្ងៃអាទិត្យ។
ជាមួយគ្នានេះផងដែរ លោក Jacobshagen ប្រាប់លោកស្រី Barak ថា តារាចម្រៀង Michael Jackson ទាក់ទងតាមទូរស័ព្ទទៅខ្លួនទាំងយំពីទីក្រុង Las Vegas។ នៅពេលដែលតារារូបនេះ រៀបចំខ្លួនដើម្បីទៅសម្ដែងនៅទីក្រុង London ប៉ុន្តែអង្វរឲ្យលោកធ្វើដំណើរពីប្រទេសអាល្លឺម៉ង់មកសហរដ្ឋអាមេរិកដើម្បីបានជាគ្នា។
អ្វីដែលមិនអស់ចិត្តនោះគឺ Michael Jackson មិនបានបញ្ជាក់ថាអ្នកដែលចង់សម្លាប់រូបលោកនោះជាអ្នកណានោះទេ ក៏ប៉ុន្តែរត្រូវបានគេដាក់ការសង្ស័យទៅលើកអ្នករៀបចំកម្មវិធីខនសឺត AEG ដែលរៀបចំខនសឺតនៅទីក្រុង London ដែលតារារូបនេះនឹងត្រូវសម្ដែង។
Jacobshagen បានលើកពីសំដីរបស់ Michael បានប្រាប់លោកថា៖ “AEG ផ្ដល់សម្ពាធច្រើនណាស់មកកាន់ខ្ញុំ… ខ្ញុំភ័យខ្លាចនឹងអាយុជីវិតរបស់ខ្ញុំ”។ បន្ទាប់មកគេប្រទះឃើញតារារូបនេះស្លាប់ប៉ុន្មានអាទិត្យក្រោយ៕