ជួយស៊ែរប្រាប់តៗគ្នាផង ! តិចច្រលំថានៅស្រុកគេ ស្ទឹងពពករបស់កម្ពុជា ប្រៀបបានដូចជាសួគ៌ក្រោមមេឃ (មានវីដេអូ)
ស្ទឹងពពកមានទីតាំងស្ថិតនៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង គឺជាកន្លែងកំសាន្តមួយដ៏កម្រមួយ ដែលមានបងប្អូនខ្មែរមួយចំនួនមិនធ្លាប់បានស្គាល់ឡើយ។ យោងតាមប្រភពហ្វេសប៊ុកផេកឈ្មោះ “River Cloud-Stueng PorPok ស្ទឹងពពក” បានបង្ហោះរូបភាពនិងវីដេអូដែលបានផ្តិតយកទេសភាពដ៏ស្រស់ត្រកាលស្ទឹងពពកនិងបានសរសេររៀបរាប់ថា៖
“តោះមកទស្សនាវីដេអូនេះទាំងអស់គ្នាដេីម្បីស្វែងយល់ពីមូលហេតុដែលដាក់ឈ្មោះតំបន់បាតុភូតធម្មជាតិស្រស់ស្អាតនេះថាស្ទឹងពពកដោយសារវាជាកន្លែងតែមួយគត់ដែលអាចមានលំហូរអព្ទ័បានតាមច្រលងជួរភ្នំក្រវាញខាងត្បូងហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូងដូចគ្នាទេីបប្រៀបបានដូចជាស្ទឹងយេីងសង្ឃឹមថាតំបន់នេះនឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយទៀតសូមចូលរួមចែករំលែកទៅដល់កូនខ្មែរថាស្ថិតនៅប្រទេសកម្ពុជា យេីងគឺស្រុកស្រែអំបិល ខេត្តកោះកុង៕