ប្លែកមែនមិនដែលឃើញសោះ ប្រទះឃើញត្រីចម្លែករូបរាងដូចលិង្គយ៉ាងសន្ធឹកសន្ធាប់…(មានវីដេអូ)
បរទេស៖ ថ្មីៗនេះមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយមានកើតឡើង ក្នុងតំបន់ឆ្នេរភាគខាងជើងរដ្ឋកាលីហ្វរញ៉ាដោយពពួកជន្លេនយក្ស(Innkeeper worms)ឬ អ្នកស្រុកហៅថា ត្រីលិង្គ(penis fish)ដោយសារតែរូបរាងរបស់វាបានអណ្តែងទើរលើច្រាំងជាច្រើនពោរពេញ។
សត្វជន្លេនទាំងនេះត្រូវបានឱ្យដឹងថាវាបានទើលើច្រាំង ដោយសារតែប៉ុន្មានថ្ងៃនេះមានខ្យល់បោកបក់ខ្លាំងនិងបង្កជារលកធំៗបានរុញច្រានសត្វទាំងនេះ នៅទើលើឆ្នេរខ្សាច់ពេញតែម្តង។
ដោយការពិតទៅពពួកជន្លេនយក្សទាំងនេះតែងតែបង្ហាញខ្លួនទៅតាមរដូវរបស់វាប៉ុណ្ណោះ ហើយជន្លេនសមុទ្រមួយនេះត្រូវបានគេដឹងថាជាអាហារដ៏ពេញនិយម និងឆ្ងាញ់ពិសារមួយផងដែរ ក្នុងប្រទេសកូរ៉េខាងត្បូងដែលត្រូវបានគេហៅជាភាសាកូរ៉េថាហ្គែបាល់(Gaebul)។
គួរឱ្យដឹងផងដែរថាសត្វជន្លេនយក្សមួយនេះ ត្រូវបានអ្នកស្រាវជ្រាវរកឃើញថាវាជាសត្វដែលមានវត្តមានលើផែនដីនេះជាង៣០០លានឆ្នាំមកហើយ ដោយមួយក្បាលអាចមានអាយុរហូតដល់២៥ឆ្នាំឯណោះហើយ ពួកវារស់នៅក្នុងសមុទ្រដែលមានទឹកត្រជាក់ហើយស៊ីបាក់តេរីនិងពពួកប្លង់តុងជាអាហារ៕
សូមទស្សនាវីដេអូនៅខាងក្រោម៖