ផែង វណ្ណៈ៖ ខ្ញុំមកវិញហើយ នឹកបងប្អូនទាំងអស់គ្នាខ្លាំងណាស់, ខ្ញុំនឹងបន្តការងារមនុស្សធម៌ ការងារសង្គមរបស់ខ្ញុំជាបន្តទៀត…
នៅមុននេះបន្តិច នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ គេប្រទះឃើះលោក ផែង វណ្ណៈ បានបង្ហោះសារ២ ក្រោយពីបាត់មុខក្នុងហ្វេសប៊ុកមួយរយៈធំ ដោយសារទី១នោះមានន័យថា៖ “ខ្ញុំបាទសូមគោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានទទួលយកការសុំអភ័យទោសរបស់ខ្ញុំ និង បានយោគយល់ អត់ឱន អធ្យាស្រ័យចំពោះកំហុសឆ្គងរបស់ខ្ញុំក្នុងការសរសេរព័ត៌មានលេីបណ្ដាញសង្គម Facebook ។ ខ្ញុំបាទសូមសន្យាថានឹងកែប្រែកំហុសឆ្គងរបស់ខ្ញុំមិនអោយកេីតមានជាថ្មីម្ដងទៀតទេ ។ ខ្ញុំសូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន មានសុខភាពល្អ បរិបូរណ៌ អាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជារក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍ ។”។
ភ្លាមៗនោះលោកក៏បានបង្ហោះសារទី២ ដោយបានប្រាប់ឲ្យដឹងថា “ខ្ញុំមកវិញហើយ នឹកបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ហេីយក៏សូមថ្លែងអំណរគុណចំពោះឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បងប្អូនមិត្តភក្តិ និង ប្រជាជនទាំងក្នុងប្រទេស និង ក្រៅប្រទេស ដែលស្រលាញ់ រាប់អានខ្ញុំ បារម្ភពីខ្ញុំ ។ ពេលនេះខ្ញុំសុខសប្បាយធម្មតាទេ ខ្ញុំនឹងបន្តការងារមនុស្សធម៌ ការងារសង្គមរបស់ខ្ញុំជាបន្តទៀតដេីម្បីបំរេីប្រជាជននិង ប្រទេសជាតិ ដោយឈរលេីមូលដ្ឋានគោរពច្បាប់គោរពសិទ្ធិអ្នកដទៃ ដោយមិនអោយមានកំហុសឆ្គងជាថ្មីម្ដងទៀតឡេីយ ។”៕
share4lives