ញាក់សាច់ មហាសេដ្ធីម្នាក់ជះលុយ៩លានដុល្លារដើម្បីធ្វើស្លាកលេខឡានដែលមានតែលេខ១ខ្ទង់ប៉ុណ្ណោះ…

(ក្រុងឌូបៃ)៖ ឥស្សរជនអ្នកមានរបស់ប្រទេសសម្បូរប្រេងនេះបានចំនាយរហូតទៅដល់៩លានដុល្លារក្នុងការធ្វើស្លាកលេខតែមួយខ្ទង់នេះ។ វាជាមិនមែនជាលើកដំបូង លោក Sahni បានចំណាយលុយដ៏ច្រើនសន្ធឹកនេះនៅលើស្លាកលេខឡាននេះ។ លោកបានដេញថ្លៃស្លាកលេខឡាន ដែលមាន (លេខ៩) ជាមួយនឹងការដេញថ្លៃបាន ៦,៧លានដុល្លារ នៅក្នុងការដេញថ្លៃរបស់រដ្ឋាភិបាលកាលពីឆ្នាំមុន និងដើមខែនេះគាត់បានដេញថ្លៃស្លាកលេខ ដែលមានលេខមួយខ្ទង់ (លេខ៥) ក្នុងតម្លៃ៩លានដុល្លារ។

ចាប់តាំងពីទីក្រុងឌូបៃមានការលើកលែងពន្ធមក លោក Sahni ថាលោកយល់ឃើញថា ការចំណាយលុយទិញស្លាកលេខសន្ធឹកសន្ធាប់ដូចជាការចូលរួមចំណែករបស់គាត់ក្នុងថវិកាសាធារណៈ។ លោកជឿថាប្រាក់នេះនឹងចូលទៅកាន់សេចក្ដីសប្បុរស និងឆ្ពោះទៅរកការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងនេះ។
លោកបានបន្តថា «ស្លាកលេខបានក្លាយជារបស់ប្រណិតជាងរថយន្តផ្ទាល់ខ្លួនទៅទៀត»៕

Leave a Reply

Your email address will not be published. Required fields are marked *