ប្រមាញ់បានជ្រូកព្រៃមួយក្បាលធំសង្ឃឹមថាបានឆ្ងាញ់មាត់ហើយដល់ពេលវះសាច់វាមើលម្នាក់ៗស្ទើរលោះព្រលឹង
អាមេរិក៖ បុរសម្នាក់ឈ្មោះ Morgan Hill រស់នៅរដ្ឋ California សហរដ្ធអាមេរិកបានដើរបរបាញ់ជ្រូកព្រៃ ១ក្បាល នៅក្នុងព្រៃដើម្បីយកមកធ្វើម្ហូប បន្ទាប់មកបុរសនោះក៏ទៅយកកាំបិតទៅវះយកសាច់របស់វា ក៏ស្រាប់តែធ្វើអោយម្នាក់ៗ រន្ធត់និងតក់ស្លុតយ៉ាងខ្លាំង ក៏ដោយសារតែសាច់របស់វាមានពណ៌ខៀវស្រងាត់ទៅវិញ ដែលខុសពីសាច់ជ្រូកព្រៃធម្មតា។
បុរសនោះបានគិតថា ប្រហែលជាជ្រូកព្រៃនេះបានស៊ីកាកសំណល់នៃរ៉ែបារ៉ត នៅតំបន់ជិតៗនោះហើយ ទើបបានជាធ្វើឲ្យស្រទាប់ខ្លាញ់របស់វាទាំងផ្ទាំងៗ ក្លាយជាពណ៌ខៀវបែបនេះ។ ប៉ុន្តែ អាស្រ័យដោយមុននោះ គាត់ប្រមាញ់បានសត្វដទៃៗទៀត តែពុំប្រទះឃើញមានសម្បុរសាច់បែបនេះ ទើបបង្ហោះផ្សាយលើប្រព័ន្ធផ្សព្វផ្សាយ បំណងសាកសួរយោបល់។ ទន្ទឹមនោះ លោកក៏បានយកសាច់មួយផ្នែកបញ្ជូនទៅកាន់សកលវិទ្យាល័យ California ដើម្បីពឹងអ្នកជំនាញការបកស្រាយ។
បើតាមកាបញ្ជាក់ពីអ្នកជំនាញការនៃសកលវិទ្យាល័យ California បានឲ្យដឹងថា ផ្អែកលើហេតុការណ៍ធ្លាប់កើតមានស្រដៀងគ្នា គឺជ្រូកព្រៃនេះអាចស៊ីប៉ះចំសារធាតុគីមីពុល ទើបធ្វើឲ្យសាច់វាប្រែពណ៌យ៉ាងនេះ។ ព្រមជាមួយនោះ អ្នកជំនាញការក៏ទូន្មានពុំឲ្យពលរដ្ឋបរិភោគសាច់សត្វបែបនេះឲ្យសោះ៕