ព្រឺឆ្អឹងខ្នង បុរសពីរនាក់ ត្រូវខ្មោចលង (វីដេអូកាមេរ៉ាសុវត្ថិភាព)
វីដេអូដ៏ព្រឺឆ្អឹងខ្នងមួយ ត្រូវបានវេបសាយជាច្រើន ធ្វើការចុះផ្សាយ ពីព្រោះតែវាបានបង្ហាញពីសកម្មភាព ដែលបុរសពីរនាក់ត្រូវបាន ខ្មោចលង ដែលសកម្មភាពនេះ ត្រូវបានថតដោយកាមេរ៉ា សុវត្ថិភាពដែលបង្កប់ នៅនឹងជណ្ដើរ។
ក្នុងវីដេអូនោះគេសង្កេត ឃើញបុរសពីរនាក់ បានដើរចុះក្នុងស្ថានភាពមានពន្លឺតិចៗ កំពុងតែចុះនោះ ស្រាប់លេចចេញស្រមោលខ្មៅមួយ ហើយម្នាក់ក្នុងចំណោម ពួកគេទាំង២ ក៏បានដួល នឹងព្យាយាមរើបម្រាស់ ដូចជាមាននរណាម្នាក់ ចាប់គាត់អញ្ចឹង ខណៈដែលស្រមោលខ្មៅនោះ ក៏មានរូបរាងដូចជាមនុស្សម្នាក់ កំពុងតែចាប់គាត់ផងដែរ តែទីបំផុតពួកគេទាំង ២ ក៏បានរើសរួចហើយរត់ចេញពីកន្លែងនោះ ចំណែកឯស្រមោលខ្មៅក៏បានបាត់ផងដែរ៕