ចេះតែឮសម្លេងចម្លែកពីបន្ទប់គេង ពេលចូលទៅមើលភ័យស្ទើលស់ព្រលឹង…
«ABC News» របស់អូស្ត្រាលីផ្សាយថា ស្ត្រីម្នាក់ភ្ញាក់ផ្អើល ពេលក្រោកពីដំណេក ប្រទះឃើញពស់ថ្លាន់ ប្រវែង៥ម៉ែត្រ ទម្ងន់៤០គីឡូក្រាម ដេកស្តូក ក្នុងបន្ទប់ទទួលភ្ញៀវ លាតសន្ធឹងខ្លួនដល់បន្ទប់ដេករបស់ខ្លួន ។ ផ្ទះនោះស្ថិតនៅភាគខាងជើងរដ្ឋ Queenland ប្រទេសអូស្ត្រាលី ។
ម្ចាស់ផ្ទះសន្និដ្ឋានថា ពស់ថ្លាន់នោះ រស់នៅកៀនរបងផ្ទះ អស់រយៈពេលច្រើនឆ្នាំមកហើយ ដោយផ្ទះរបស់ខ្លួន ស្ថិតនៅបរិវេណឆ្នេរ «Mission» ភាគខាងត្បូងក្រុង Cairn ប្រទេសអូស្ត្រាលី ។ ដោយសារតែអាកាសធាតុ ត្រជាក់នៅពេលទៀបភ្លឺ។ ពស់ថ្លាន់នោះ ឃ្លានចំណីក៏វារចូល តាមច្រករបៀង សួឡើងតាម ជញ្ជាំងបន្ទប់ទទួលភ្ញៀវ និងចូលទៅក្នុងបន្ទប់គេង ។ សកម្មភាពរបស់វា ធ្វើឱ្យអំពូលភ្លើងធ្លាក់ពីលើតុ ។ ពេលអំពូលធ្លាក់នោះ ស្ត្រីម្ចាស់ផ្ទះភ្ញាក់ ហើយងើបមើល ឃើញពស់ថ្លាន់ប្រវែង៥ម៉ែត្រ លាតសន្ធឹងដងខ្លួនយ៉ាងវែង ធ្វើឱ្យគាត់ភ័យស្ទើរលស់ព្រលឹង ។
អ្នកស្រី Trina Hibberd ជាម្ចាស់ផ្ទះ បានប្តឹងអាជ្ញាធរឱ្យចាប់ពស់នោះចេញ ។មិនមែនជាបាតុភូត លើកដំបូងនៅក្នុងផ្ទះនោះទេ ដោយអ្នកស្រី Hibberd និយាយថា គាត់ធ្លាប់ឃើញពស់នោះ ជាលើកដំបូង កាលពី១៥ឆ្នាំមុន ដោយកាលណោះ វាបង្ហាញក្បាលក្នុងបន្ទប់ទឹក ហើយក៏បាត់ទៅវិញ ។ អ្នកជំនាញ បានចាប់ពស់នោះ យកទៅលែងឱ្យរស់នៅជាលក្ខណៈធម្មជាតិវិញហើយ ៕