ដាច់ផ្ញារ! នាឡិកាទាំង 10 ដែលថ្លៃបំផុត នៅលើពិភពលោក
នាឡិកាមិនមែនគ្រាន់តែជាគ្រឿងអលង្ការដែលជួយអ្នកប្រាប់ពីពេលវេលានោះទេ តែវាជាវិធីសាស្រ្តមួយសម្រាប់អួតអំពីភាពសម្បូរបែបរបស់អ្នក ដោយមិនបាច់និយាយសូម្បីតែពាក្យមួយម៉ាត់។ គ្រាន់តែឃើញក៏ស្រឡាំងកាំងដែរ ព្រោះវាពិតជាមានតម្លៃថ្លៃខ្លាំងណាស់។ សម្រាប់អ្នកពាក់វាក៏មានអំនួតខ្លាំងណាស់ដែរ ។ បើប្រៀបធៀបទៅនឹងនាឡិកាទាំង 10 នេះវិញ សូម្បីតែនាឡិកា Apple ដែលមានតម្លៃ 1000 ដុល្លារ ក៏មានអារម្មណ៍ដូចជាតូចណាស់។
នេះគឺជានាឡិកាថ្លៃបំផុតទាំង 10 នៅលើពិភពលោក! ព្យាយាមចង់ចាំការរចនារបស់ពួកវាទៅ ក្រែងឃើញដោយចៃដន្យនៅលើឆ្នេរអីទៅ។
១. Breguet Antique Number 2667 – តម្លៃ 4.5 លានដុល្លារ
ប្រសិនបើអ្នកមាននាឡិកាមួយនេះ មានន័យថាអ្នកមានលុយលើសពី 4.5 លានដុល្លារទៅទៀត។ វាត្រូវបានរចនាឡើងយ៉ាងប្រណីតជាមួយនឹង មាសសុទ្ធដ៏ប្រណីតប្រភេទ 18k ផលិតវាឡើង។
២. Louis Moinet Meteoris – 4.6 លានដុល្លារ
នៅទូទាំងពិភពលោកមានតែ ៤គ្រឿងប៉ុណ្ណោះ សម្រាប់នាឡិកាដ៏ល្អប្រណីតទាំងនេះ។ នាឡិកាមួយនេះ ផលិតឡើងដោយរួមបញ្ចូលជាមួយនឹង ថ្មភពព្រះច័ន្ទ ទើបធ្វើឱ្យតម្លៃរបស់វាឡើងកប់យ៉ាងនឹង។
៣. Hublot Big Bang – ៥ លានដុល្លារ
ពេជ្រ! ពេជ្រគ្រប់ទីកន្លែង! សម្រាប់ប្រាក់ 5 លានដុល្លារអ្នកអាចទិញនាឡិកា Hublot Big Bang ដែលមានត្បូងពេជ្រចំនួន 1280 គ្រាប់។ ឃើញហើយញ៉ាក់សាច់តែម្ដង។
៤. Patek Philippe Ref. 1518 ប្រើដែក Stainless Steel – ១១ លានដុល្លារ
បើមើលពីរូបរាងនិងការរចនាវាមិនខុសពីអ្វី ដែលយើងអាចទិញបាននៅហាងនាឡិកាល្អធម្មតាមួយទេ។ តើតម្លៃ ១១លានដុល្លារ កំណត់ទៅលើអ្វីទៅ? វាជា Limited Edition ដែលតួវាធ្វើពី Stainless Steel ជំនួសឱ្យ gold និង rose gold តែវានៅតែមិនសមនឹងតម្លៃរបស់វា។
៥. Jacob & Co. Billionaire Watch – មានតម្លៃ ១៨លានដុល្លារ
មនុស្សជាច្រើនហៅវាថា នាឡិកាមហាសេដ្ឋី។ វាសាកសមទៅនឹងតម្លៃ ១៨លានដុល្លារ ព្រោះដោយសារវាធ្វើចេញពីគ្រាប់ដ៏ប្រណឺតទំហំ ២៦០ ការ៉ាត់ដែលកាត់ទៅជាផ្នែកតូចៗ។
៦. Patek Philippe Henry Graves Supercomplication – តម្លៃ ២៤លានដុល្លារ
នាឡិកា 24 លានដុល្លារនេះមានលក្ខណៈស្មុគស្មាញចំនួន 24 ករណី (1 លានដុល្លារស្មើនឹងមួយករណីស្មុគស្មាញ) និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ប្រើឧបករណ៍ដូចជាប្រតិទិនអចិន្ត្រៃយ៍ minute repeater ពេលវេលាថ្ងៃរះ និងថ្ងៃលិច និងមុខងារដែលមិនចាំបាច់មួយចំនួនផ្សេងទៀត។
៧. Chopard 201-Carat – តម្លៃ ២៥លានដុល្លារ
លោកអ្នកប្រហែលជាអាចទាយដឹងពីតាមរយៈឈ្មោះរបស់វាថា តើហេតុអ្វីវាមានតម្លៃរហូតដល់ទៅ ២៥លានដុល្លារ។ពេជ្រពណ៌ផ្កាឈូក ១៥ ការ៉ាត់មួយគ្រាប់ ពេជ្រពណ៌ខៀវ ១២ ការ៉ាត់មួយគ្រាប់ និងពេជ្រពណ៌ស ១១ ការ៉ាត់មួយគ្រាប់ គឺជាចំណុចលេចធ្លោរបស់នាឡិកានេះ ហើយអ្វីផ្សេងទៀតដែលនៅសល់គឺពេជ្រពណ៌សនិងលឿង ដែលមាន ១៦៣ ការ៉ាត់។
៨. Breguet Marie-Antoinette Grande Complication Pocket – តម្លៃ ៣០លានដុល្លារ
ទីមួយដោយសារ វាគឺជាវត្ថុបុរាណ។ វាមាននៅក្នុងរឿងព្រេង គឺធ្វើសម្រាប់ Marie Antoinette ដែលជាស្ដេចស្រី ដែលធ្វើដោយអ្នកផលិតនាឡិកាជនជាតិស្វីស ឈ្មោះ Abraham-Louis Breguet នៅក្នុងឆ្នាំ ១៧៨២។ តែជាសំណាងអាក្រក់ នាងមិនបានពាក់វានោះទេ ព្រោះនាឡិកានេះ មហាស្មុគស្មាញត្រូវបានចំណាយពេលជាង ៤០ឆ្នាំដើម្បីបញ្ចប់វា។
៩. Graff Diamonds The Fascination – តម្លៃ ៤០លានដុល្លារ
នាឡិកាដៃនេះមានពេជ្រពណ៌ស 153 ការ៉ាត់ និងមានពេជ្រ 38 ការ៉ាត់នៅកណ្តាលមួយគ្រាប់! មើលទៅដូចជាអស្ចារ្យណាស់។
១០. Graff Diamonds Hallucination – ៥៥លានដុល្លារ
វាស្ថិតនៅក្នុងបញ្ជីលំដាប់ទីមួយគឺ Graff Diamond Hallucination ដែលជានាឡិកាមានតម្លៃ 55 លានដុល្លារ។ មិនមែនលែងសើចទេណា។ នាឡិកានេះមានខ្សែដៃផ្លាទីនគ្របដណ្តប់ដោយពេជ្រលើសពី 110 ការ៉ាត់ក្នុងមួយគ្រាប់ចំរុះពណ៌ ហើយមិនមានអ្វីដូចនាឡិកា Apple Watch របស់អ្នកទេ។