ចុមយក្ស! គេចពីស្ទះចរាចរ តាមក្រោមឡានធំ អត់ខ្លាចគ្រោះថ្នាក់អីម៉ាតិច

វីដេអូខ្លីមួយ ដែលកំពុងតែល្បីនៅលើបណ្ដាញសង្គមរបស់វៀតណាម ដែលធ្វើឱ្យដែលមើលហើយមានអារម្មណ៍ស្រឡាំងកាំង។

នៅក្នុងវីដេអូមួយនេះ គេឃើញមានម៉ូតូ ៣ ៤ គ្រឿងអូសម៉ូតូចេញពីក្រោមឡាន ឡានធំវែងដែលប្រហែលជាប្រភេទានដឹកសាំង។ ពួកគេបណ្ដើរម៉ូតូឆ្លងកាត់ក្រោមឡានធំនេះ ហាក់ដូចជាមិនខ្លាចគ្រោះថ្នាក់សោះឡើយ ហើយត្រូវបានអ្នកជិះឡានថត និងបង្ហោះលើបណ្ដាញសង្គម។

តាមសារពត៌មាន ក្នុងស្រុករបស់វៀតណាម បានឱ្យដឹងថាពួកគេធ្វើដូចនេះដើម្បីគេចចេញពីការកកស្ទះចរាចរណ៌។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិយមលេងបណ្ដាញសង្គម រិះគន់យ៉ាងខ្លាំងចំពោះរឿងនេះ ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់៕

Leave a Reply

Your email address will not be published. Required fields are marked *