ញ៉ាក់សាច់! បន្លែ និងផ្លែឈើទាំង ១៦មុខនេះ កសិករដាំបានធំៗម៉្លេះ

វៀតណាម៖ វៀតណាមជាប្រទេសមួយដែលខ្លាំងខាងកសិកម្ម ដែលសព្វថ្ងៃនេះបន្លែ ផ្លែឈើជាច្រើនមុខ ច្រើនតោនបានកំពុងនាំចូលមកកាន់ប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ ដែលខ្លះក៏ល្អ ហើយខ្លះទៀតឃើញថាប្រើប្រាស់គីមីច្រើនហួសកម្រិតធ្វើឲ្យមើលទៅស្រស់ល្អ និងធំៗគួរឲ្យចង់បរិភោគ។

ជាក់ស្ដែងដូចបន្លែ ផ្លែឈើខាងក្រោមនេះដែរ ដែលជាកសិផលរបស់កសិករវៀតណាម ដែលបានដាំដុះរីកធំខ្លាំងមែនទែន ប៉ុន្តែយើងក៏មិនដឹងថា តើធំដោយសារប្រើសារធាតុគីមី ឬដោយសារពូជនោះទេ ទើបផលដែលទទួលបានធំបែបនេះ។ តោះសូមទស្សនាទាំងអស់គ្នាថា តើវាធំល្អកម្រិតណា៖

១. ត្រឡាចមួយនេះដាំដោយ លោក Tran Van chanh ដែលមានទំងន់រហូតដល់ទៅ 32.8គីឡូក្រាម។


២. លោកតា Duong Quang Que អាយុ ៧៨ឆ្នាំ ជាម្ចាស់ដើមក្រូចឆ្មា ដែលធំជាងក្រូចថ្លុងទៀត។ ផ្លែវានីមួយៗ មានទំងន់ ២-៣គីឡូក្រាម ហើយមានខ្លះទំងន់រហូតដល់ ៦គីឡូក្រាមក្នុងមួយផ្លែ។ ក្នុងមួយដើមអាចទទួលផលងពី ២០ផ្លែឡើងទៅ។

៣. មើមប៉ិគួក មានទំងន់ ១៦គីឡូក្រាម និងផ្ចិត ៦អ៊ីង ដាំដោយលោក Ho Quoc Nam ដែលគាត់អះអាងថាគាត់មិនបានមើលថែវាទេ គ្រាន់តែជ្រោយដីតែប៉ុណ្ណោះ។

៤. មើបដំឡូងមី ទំងន់រហូតដល់ ៩០គីឡូក្រាម

៥. ល្ពៅយក្សនេះទំងន់ ៨០គីឡូក្រាម ដែលលោក Le Huu Phan គឺជាម្ចាស់ ហើយគ្រាប់ពូជមកពីសហរដ្ឋអាមេរិច

៦. ចេកនេះវិញ មានប្រវែងវែងជាង ២ម៉ែត្រ ហើយមានប្រហែលជា ១៥០ស្ទង ដែលក្នុងមួយស្ទងមានពី ១៦-១៧ផ្លែ។

៧. ចេកអំបូងនេះវិញ ក្នុងមួយផ្លែមានទំងន់ពី ០.៥ ទៅ ១គីឡូ ឬលើស១គីឡូទៀត ចំណែកប្រវែងវិញគឺពី ៣៥-៤០សង់ទីម៉ែត្រ

៨. ផ្លែមួយនេះស្រដៀង ននោង ឬត្រឡាច ប៉ុន្តែមិនស្គាល់ឈ្មោះឡើយ។ វាមានទំងន់ពី ៧០-៨០គីឡូក្រាម

៩. ផ្លែចម្លែកមួយនេះមិនត្រូវបានស្គាល់ឈ្មោះដែរ តែគេយកវាធ្វើម្ហូបប្រចាំថ្ងៃដោយជនជាតិ Muong។ ជាមធ្យមមួយដើមមានប្រហែល ៥០ផ្លែ ក្នុងមួយផ្លែមានប្រវែងពី ២០-៤០សង់ទីម៉ែត្រ និងទំងន់ប្រហែល ១០គីឡូក្រាម

១០. ក្នុងឆ្នាំ ២០១៤ ក្នុងនៅក្រុង Phu Hoa បានដាំននោងដែលមានប្រវែងចាប់ពី ១ម៉ែត្រ – ១.៣ម៉ែត្រ

១១. ក្រូចឆ្មារដ៏ធំមួយមានទំងន់ ៦គីឡូក្រាម ដែលបានបង្ហាញខ្លួននៅឯពិធីបុណ្យផ្លែឈើភាគខាងត្បូងប្រទេសវៀតណាម។

១២. សួនប៉េងប៉ោះរបស់អ្នកស្រី Pham Thi Thu Cuc នៅខេត្ត Lam Dong ឱ្យផលផ្លែដែលមានទំងន់ ៦០០ក្រាម ដល់ ១ គីឡូក្រាម។ ពូជនេះមកពីប្រទេសហូឡង់។

១៣. ល្ហុងដែលមានរាង ដូចត្រចៀកទន្សាយ ឬស្នែងគោ

១៤. ម្នាក់មួយនេះមានខ្នែងច្រើនប្រៀបដូចជាមើមខ្ញីទៅវិញ

១៥. មើមដំឡូងដាំនៅក្នុងសួនអ្នកភូមិម្នាក់នៅ Kinh Mon

១៦. មើមដំឡូងយក្សមួយនេះរាងស្រដៀងស្រទាប់ផ្កាឈូក

ប្រភព៖ sakkarach

Leave a Reply

Your email address will not be published. Required fields are marked *