ភ្ញាក់ផ្អើលណាស់ស្រីស្អាតម្នាក់ចេះតែឆ្ងល់ឮសំលេងថ្ងូរដល់ពេលចូលមើលហួសចិត្ត…

ពិភពអនឡានមានការចែករំលែករូបភាពគួរអោយសង្វែគបំផុតរបស់បុរសចាស់ជរាម្នាក់ដេកលើគំនរសំរាម ដោយរូបភាពខាងលើបានបង្ហោះកាលពីថ្ងៃមុន ដោយអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Panita Srisook ដោយបញ្ជាក់ថា គួរអោយអាណិតលោកអ៊ំណាស់ គេងហាលថ្ងៃ ហាលភ្លៀង ហាលមូស រាល់ថ្ងៃ រហូតពេលនេះសូម្បីតែកម្លាំងហូបបាយក៏គ្មាន ត្រូវមកបញ្ចុកបាយអ៊ំព្រោះក្ដីអាណិតពិតមែន។

ម្សិលមិញក៏យកបាយទៅអោយទាំងយប់ អ៊ំគាត់ហូបបែបនេះដូចមិនបានហូបអ្វីមកច្រើនថ្ងៃហើយ តែយប់មិញភ្លៀងធ្លាក់ អ៊ំគាត់អាចនឹងហាលភ្លៀងរហូតដល់គ្រុន កូនចៅទៅណាអស់ ខ្លួនក៏ក្ដៅត្រជាក់ៗ ត្រូវស្អីខាំខ្លះក៏មិនដឹង គ្មានអ្នកចាប់អារម្មណ៍អ៊ំឡើយ ពេលនេះបានប្រមែប្រមូលគ្នីគ្នាមកយកអ៊ំទៅមន្ទីរពេទ្យរៀបរយហើយ សាធុ ដែលជួយអ៊ំ មិនសុំអ្វីច្រើនទេ សុំកុំអោយកើតហេតុការណ៍បែបនេះឡើងចំពោះអ្នកណាក្នុងគ្រួសារយើងក៏គ្រប់គ្រាន់ហើយ។ថ្មីៗនេះអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ เอ๋ คอลาย ក៏បានបញ្ចេញមតិថា សូមអរគុណគ្រប់ទឹកចិត្តជំនួសអ៊ំផងច៎ា តែមិនបាច់បារម្ភឡើយ ពេលនេះខ្ញុំបាននាំអ៊ំ ចូលទៅសំរាកនៅមន្ទីរពេទ្យហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *