ព្រឺសម្បុរខ្ញាក់ៗ! ក្រោយគេប្រទះឃើញ ផ្នូរបុរាណជាងប្រមាណជា ស្ថិតនៅឯរាជធានីឈីងឌូភូមិភាគនិរតីប្រទេសចិន
ចិន៖ អាជ្ញាធរបុរាណវិទ្យាក្នុងតំបន់បានឲ្យដឹងថា ផ្នូរបុរាណប្រមាណជាង៦០០០ ដែលមានដើមកំណើតតាំងពីសម័យកាលសឹកសង្គ្រាមមុនគ្រិស្តសករាជឆ្នាំ ៤៧៥-២២១ និងសម័យរាជវង្សមិង ឆ្នាំ ១៣៦៨-១៦៤៤ ត្រូវបានគេប្រទះរុករកឃើញនៅក្នុងរដ្ឋធានីឈីងឌូភូមិភាគនិរតីប្រទេសចិន។ នេះបើតាមការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN។
វិទ្យាស្ថានសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យានិងវប្បធម៌នៃទីក្រុងឈីងឌូរដ្ឋធានីនៃខេត្តស៊ីឈួនបានឲ្យដឹងថា កេរដំណែលវត្ថុបុរាណជាច្រើនក្នុងនោះរួមមានរូបចម្លាក់ស្មូនព្រមទាំងបំណែកស្ពាន់ថ្មប៉សឺឡែននិងត្បូងជាច្រើនប្រភេទផ្សេងៗ ត្រូវបានគេប្រទះឃើញនូវចំណុចទីតាំងខាងក្នុងឧស្យានវិទ្យាសាស្ត្របច្ចេកវិទ្យាឈីងឌូឈួនស៊ីនដែលមានផ្ទៃក្រឡាសរុបចំនួន ១០,៣៤ម៉ែត្រការ៉េ។
ដំណើរការនៃគម្រោងជីករុករកនេះត្រូវបានចាប់ផ្តើមឡើងដំបូងក្នុងខែមីនាតាំងពីឆ្នាំ ២០១៥ មកម៉្លេះដែលវាដំណើរការកើតឡើងដ៏នឹកស្មានពុំដល់មួយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយមកនេះ៕