នេះគឺជាការបកស្រាយបែបវិទ្យាសាស្ដ្រ ដែលថាសត្វ ខ្លែងស្រាក យំគឺនឹងមានមនុស្សឆាប់ស្លាប់មែនឬ?

ប្រជាពលរដ្ឋខ្មែរកាលពីដើមតែងតែមានអបិយជំនឿរជានិច្ចក្នុងការធ្វើអ្វីមួយ រហូតមកដល់ពេលបច្ចុប្បន្នអបិយជំនឿក៍នៅតែមានទៅលើ អារុក្ខអារក្ខ​អ្នក​តា ជំនឿ​លើ​សត្វ ដែល​ដូន​ខ្មែរ​តែង​មាន​ជំនឿ​ថាគឺសុទ្ធតែអាចធ្វើអោយមានការគ្រោះថ្នាក់ដល់អាយុជីវិត ហើយនិងការរស់នៅរបស់យើង។

 

ដោយឡែកសត្វ​ខ្លែង​ស្រាក គឺជាប្រភេទសត្វស្លាបដែលវាមានរូបរាងស្រដៀងទៅនឹងសត្វទីទុយ ដែលវាជាសត្វដែលចូលចិត្តចេញរកសុីនៅពេលយប់។ ហើយសត្វ​ខ្លែង​ស្រាកនេះផងដែរ គឺដូនតារបស់យើងមានអបិយជំនឿរខ្លាំងណាស់ ដែលគេចាត់ទុកថា វាគឺសត្វដែលចង្រៃ​អ៊ុតត្បាត ដែលជា​ប្រផ្នូល​មិន​ល្អ ដោយវាជាប្រផ្នូរអោយមនុស្សស្លាប់នៅក្នុងភូមិ។

មូលហេតុដែលដូនតាយើងមានអបិយជំនឿរបែបនេះព្រោះថា បើមានអ្នកណាឈឺធ្ងន់វាតែងតែបញ្ចេញសំលេងដ៍គួរអោយខ្លាច។ ដូច្នេះនៅពេលដែលវាយំម្តងៗ ចាស់តែងតែបណ្តេញវាចេញ និងធ្វើការជេរ ដាក់បណ្តាសារវា និងធ្វើការវាយចានវាយឆ្នាំងដើម្បីអោយវាហើរចេញពីផ្ទះ។

តែបើតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រវិញដោយមានឯកសារចងក្រងរបស់បរទេសពី​លោក ស៊ុយ សេងលីម ដែល​ជា​ស្ថាបនិក​ «គម្រោង​ការ​អប់រំ និង​អភិរក្ស​សត្វ​ស្លាប​កម្ពុជា» បានប្រាប់ពីមូលហេតុចំនួន៣ចំនុច ដែលធ្វើអោយសត្វខ្លែងស្រាកវាយំគឺ:

១ គឺវាស្រែកដើម្បីអោយគេបានដឹងថា កន្លែងដែលវានៅនោះគឺជាទឹកដីរបស់វា, ២ គឺវាស្រែកក្នុងន័យរកគូរស្នេហារបស់វា ដោយមានក្តីស្រលាញ់មិនខុសពីមនុស្សនោះទេ, ៣ ហើយវាស្រែកនេះគឺគ្រាន់តែជាច្រៀងលេងកំសាន្តរបស់វាតែប៉ុណ្ណោះ។

បើតាមការស្រាវជ្រាវសត្វ​ស្លាប និង​សត្វ​ព្រៃ​កម្ពុជាបានអោយដឹងថា សត្វខ្លែងស្រាកនេះគឺជាសត្វដែលស្លូតបូតខ្លាំងណាស់ ហើយវាថែមទាំងដើរកំចាត់សត្វចង្រៃជាច្រើនទៀតផង ដូចជាសត្វកណ្តុរជាដើម ព្រោថាសត្វកណ្តុរគឺជាសត្វដែលចង្រៃ ដើរតែរកាត់បំផ្លាញស្រូវ និងដំណាំរបស់គេអោយខូចខាត។

ហើយលោក ស៊ុយ សេង​លីម ក៍បានប្រាប់ទៀតថា​ វាគឺជាសត្វដែលចូលចិត្តរស់នៅជិតមនុស្ស ហើយវាទម្លាប់ស្រែកតែចឹង មិនថាមានមនុស្សឈឺ ឬជានោះទេ ព្រោះនេះគឺជាធម្មជាតិរបស់វា។ ហើយនៅពេលដែលវាយំ ស្របពេលដែលមានមនុស្សកំពុងតែមានជំងឺឈឺធ្ងន់នោះ គឺជាការចៃដន្យតែប៉ុណ្ណោះ។

ក៍ប៉ុន្តែយើងពុំអាចហាមឃាត់អោយប្រជាពលរដ្ឋខ្មែរយើងឈប់មានជំនឿរបែបនេះនោះទេ ព្រោះថាជំនឿរនេះគឺត្រូវបានចាក់ស្រេះក្នុងខួរក្បាលពួកគាត់អស់ហើយ ហើយវាក៍ជាជំនឿររបស់ដូនតាខ្មែរយើងផងដែរ។ ហើយគាត់ក៍មានការអាណិតអាសូរទៅដល់សត្វខ្លែងស្រាកនេះណាស់ ព្រោះថាវាជាសត្វដែលស្លូតបូតសោះ តែបែរមនុស្សគ្រប់គ្នាមានការស្អប់ខ្ពើម និងជេរកម្ទេចវាទៅវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *