ចេះទាយប៉ុនណ្ណឹងហើយនៅគេបោកបានទៀត គ្រូចិនសែ ចំណាស់ម្នាក់ ត្រូវបានស្រីក្មេងបោកលុយអស់ជិត ១០ម៉ឺន ដុល្លារ
ក្មេងស្រីជនជាតិម៉ាឡេស៊ីម្នាក់ដែលមានឈ្មោះ Gan Ling Yang បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន រឿងបុរសចំណាស់ម្នាក់ ដែលត្រូវបានស្រីក្មេងប្រៀបដូចចៅ បោកបញ្ឆោត។ នារីក្មេងម្នាក់នោះ បានទាក់ទាញ លួងលោម និងគេងជាមួយគាត់ទៀតផង ចុងបញ្ចប់នាងបានបោកលុយទាំងអស់របស់គាត់ ដែលមានចំនួនប្រហែល ៤០ម៉ឺនលុយម៉ាឡេស៊ី (ជិត ១០ម៉ឺនដុល្លារអាមេរិច) !
សូមបញ្ជាក់ថាបុរសចំណាស់ម្នាក់នេះ ត្រូវបានគេស្គាល់ថាជាចិនសែ ជនជាតិម៉ាឡេស៊ី ត្រូវនារីវ័យក្មេងដែលឈ្មោះក្នុងគណនីហ្វេសប៊ុកថា Crystal Lim ។ អត្តសញ្ញាតិរបស់ពួកគេត្រូវបានបើកបង្ហាញដោយអ្នកលេងបណ្ដាលសង្គម។ ម្យ៉ាងទៀតនាងវ័យក្មេងនោះត្រូវបានគេដឹងថាធ្លាប់វះកាត់កែសម្ផស្សទៀតផង។
តាមរយៈការឆ្លើយឆ្លងគ្នាតាមរយៈឆាត chat ដែលត្រូវបានចែកចាយដោយ Gan Ling Yang បានបង្ហាញថា នារីវ័យក្មេងនេះបានព្យាយាមទាក់ទង លួងលោមបុរសចំណាស់ដោយប្រើពាក្យសំដីបែប ស្រើបស្រាល ដែលធ្វើឱ្យគាត់លង់ចិត្ត លង់ស្នេហ៌ដកចិត្តមិនបាន ទីបំផុតពួកគេទាំងពីរក៏បានទាក់ទងគា្នជាផ្លូវការ។ អ្នកលេងបណ្ដាញសង្គមបានយករឿងនេះមកនិយាយលេងសើច ហើយថែមទាំងបង្ហោះសារបែបលេងសើចចំអកថា “តើបុរសចំណាស់ម្នាក់នេះនៅមានតណ្ហាក្រាស់ណាស់មែនទេ?”
មានរូបថតជាច្រើនសន្លឹក បានបង្ហាញពីភាពផ្អែមល្អែមនឹងគ្នា ដូចជាដើរលេង ធ្វើខួបកំណើត ព្រមទាំងប្ដូរចិញ្ចៀនគ្នាទៀតផង។ ទោះជាយ៉ាងណា អ្នកលេងបណ្ដាញសង្គមជាច្រើន បាននិយាយថា ទាំងនេះក៏ជាកំហុសរបស់ចិនសែចំណាស់ម្នាក់នេះដែរ ពីព្រោះគាត់តណ្ហាក្រាស់ គ្មានអ្នកណាបង្ខំឱ្យចូលក្នុងស្ថានភាពបែបនេះឡើយ។
ជាក់ស្តែង នេះមិនមែនជាកំហុសរបស់ភាគីតែម្ខាងទេ។ ពួកគេទាំងពីរសុទ្ធតែមានកំហុស។ តើលោកអ្នកគិតយ៉ាងម៉េចដែរ?
sakkarach