ពិតជាល្អណាស់! ម្ចាស់ជ័យលាភី Master Chef Khmer ប្រកាសជួយបង្ហាត់បង្រៀនធ្វើម្ហូប ជូនម្ចាស់បទ “ប៊ិះស៊យ” បើសិនលោកមិនអាចច្រៀងដូចកាលពីមុន

នៅមុននេះបន្តិច នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ លោក យូ ថនតារា ដែលមហាជនជាច្រើនពិតជាស្គាល់ច្បាស់ណាស់ទៅហើយ លោកគឺជាម្ចាស់ជ័យលាភី Master Chef Khmer របស់ស្ថានីយ៍ទូរទស្ស CTN រដូវកាលទីមួយ បានធ្វើការប្រកាសជួយបង្ហាត់បង្រៀនធ្វើម្ហូប ដល់ ប៊ូ វិចិត្រ បើសិនជាលោកមិនអាចច្រៀងបានដូចកាលពីមុន ដោយលោក តារា បាន​បញ្ជាក់សារឲ្យដឹងថា៖


“ខ្ញុំសុំចូលរួមចំណែកជួយគាត់ បើសិនជាបងមិនអាចច្រៀងបានវិញទេ តែបងមានបំណងចង់បើកហាងលក់ម្ហូបអាហារ ខ្ញុំបាទ Chef Dara រីករាយបង្ហាត់ បង្រៀនបង និងផ្តល់រូបមន្តម្ហូបណាមួយបងចង់លក់។ បងអាចខលមកប្អូនបានតាមរយះ 098 361 361 099 361 361។ អ្នកធ្លាប់ឆ្លងកាត់ ទើបយល់អារម្មណ៍មួយនេះ”។

គួរររំលឹកឡើងវិញបន្តិចផងដែរថា រឿងរ៉ាវកំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍ ទាក់ទង ម្ចាស់បទ “ប៊ិះស៊យ” នេះ គឺដោយសារតែម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “Jenny Chamroeun” បានជួបផ្ទាល់ជាមួយ អតីតតារាចម្រៀង ប៊ូ វិចិត្រ ក្នុងសភាពដុនដាប អាយ៉ែរឡានឲ្យគេ នៅក្បែរក្លឹបកម្សាន្ត ៥៥ នៅជិតអាហារដ្ឋាន យាយម្លូរ។ ហើយម្ចាស់ហ្វេសប៊ុករូបនេះ ព្រោះតែក្តីអាណិត ក៏បានបង្ហោះវីដេអូ និងរូបភាពរបស់ ប៊ូ វិចិត្រ ចូលទៅក្នុងហ្វេសប៊ុក ក្រែងមានសប្បុរសជនណាអាចជួយសម្រួលដល់ទុក្ខលំបាក អតីតតារារូបនេះបាន។

នៅពេលនេះក៏មានសប្បុរសជននានា បានជួយឧបត្ថម្ភជាហូរហែរផងដែរ មួយវិញទៀតក៏មានសប្បុរជនម្នាក់ឈ្មោះ Ly Lay ក៏បានឧបត្ថម្ភ ម៉ូតូកង់៣ឥណ្ឌាមួយគ្រឿងជូន អតីតតារាចម្រៀង ប៊ូ វិចិត្រ នេះផងដែរ គ្រាន់ទុកដើម្បីរកលុយសម្រួលជីវភាពប្រចាំថ្ងៃ៕


share4lives

Leave a Reply

Your email address will not be published. Required fields are marked *