តើអ្នកអាចទប់ទឹកភ្នែកបានទេ? ក្មេងស្រីអាយុ 5 ឆ្នាំម្នាក់ បានរង់ចាំម្ដាយកើតប្អូនតែម្នាក់ឯង អ្នកគ្រូពេទ្យស្រក់ទឹកភ្នែកពេលឃើញក្មេងស្រីលាដៃឱ្យមើល

មនុស្សធំជាច្រើនចាត់ទុកកូនក្មេងថា «មិនដឹងអី» ហើយជារឿយៗមិនខ្វល់ច្រើនអំពីអារម្មណ៍របស់កុមារឡើយ។ ប៉ុន្តែរឿងរបស់ Manh Hao ដែលជាម្តាយជនជាតិចិនវ័យ 38 ឆ្នាំ បានធ្វើឱ្យឪពុកម្តាយជាច្រើន ស្រក់ទឹកភ្នែក និងរិះគិត។

លោកស្រី Manh Hao អាយុ 38 ឆ្នាំបានរៀបការជាលើកទីពីរ។ មួយឆ្នាំបន្ទាប់ពីពិធីមង្គលការនាងបានមានផ្ទៃពោះហើយចុងក្រោយនាងបានសម្រាលកូនស្រីស្អាតម្នាក់។ ទោះជាយ៉ាងណាក៏ដោយនៅពេលកូនស្រីរបស់គាត់មានអាយុប្រហែល 1 ឆ្នាំ Manh Hao បានកត់សម្គាល់ថា កូននាងមានភាពខុសប្លែកពីក្មេងដទៃទៀត។ មិនថានាងព្យាយាមនិយាយយ៉ាងណាក៏ដោយ ក៏កូនស្រីរបស់នាងមិនបានឆ្លើយឡើយ។ Manh Hao មានការបារម្ភបាននាំកូនស្រីរបស់នាងទៅជួបនឹងគ្រូពេទ្យ ហើយ Manh Hao បានចាកចេញមកវិញជាមួយនឹងចំលើយថា កូនស្រីរបស់នាងកើតមកគថ្លង់។

ដោយសារតែចៅស្រីពិការ ម្ដាយក្មេករបស់ Manh Hao បានស្ដីបន្ទោសនាងហើយបង្ខំឱ្យកូនប្រសារមានផ្ទៃពោះម្តងទៀត។ ការមានផ្ទៃពោះនៅពេលអាយុច្រើនគឺមិនងាយស្រួលនោះទេ ប៉ុន្តែនៅពេលកូនស្រីនាងអាយុបាន 5 ឆ្នាំ Manh Hao មានផ្ទៃពោះជាថ្មី។

ក្នុងកំឡុងពេលមានផ្ទៃពោះរបស់នាង ក្រុមគ្រួសារទាំងមូលតែងតែយកចិត្តទុកដាក់ទៅលើទារកក្នុងផ្ទៃដែលជាកូនទីពីរ – ក្មេងប្រុសម្នាក់នៅក្នុងពោះរបស់ Manh Hao ដែលធ្វើឱ្យគ្រប់គ្នាភ្លេចវត្តមានកូនស្រីបង។

ក្មេងស្រីអាយុ 5 ឆ្នាំបានកើតមកដោយគថ្លង់ និងស្ងៀមស្ងាត់ហើយនៅតែជាមួយឪពុកម្តាយ និងគ្រួសាររបស់ឪពុកម្តាយរបស់នាង ប៉ុន្តែនាងមិនត្រូវបានទទួលបានការចាប់អារម្មណ៍ពីសមាជិកគ្រួសារឡើយ។ មនុស្សគ្នានៅក្នុងគ្រួសារមួយនេះ គ្រាន់តែនិយាយសួរនាំ និងរង់ចាំថ្ងៃដែលក្មេងប្រុសម្នាក់នៅក្នុងពោះរបស់ Manh Hao កើតមកបប៉ុណ្ណោះ។

ទីបំផុត មុនថ្ងៃដែលបានរំពឹងទុក នាង Manh Hao បានបែកទឹកភ្លោះមុខពេលកំណត់។ គ្រួសារ និងប្តីរបស់នាង ពួកគេទាំងអស់នៅឆ្ងាយ ហើយនាងនៅតែម្នាក់ឯង បានយកកូនស្រីរបស់នាងទៅមន្ទីរពេទ្យដែរ ហើយបានចូលក្នុងបន្ទប់សម្រាលកូនតែម្ដង។

ការចាប់កំណើតបានប្រព្រឹត្តទៅបានយ៉ាងល្អ និងជោគជ័យ គិលានុបដ្ឋាយិកាបានដើរចេញដើម្បីប្រកាសដំណឹងល្អដល់ក្រុមគ្រួសារ ប៉ុន្តែឃើញតែក្មេងស្រីអាយុ 5 ឆ្នាំអង្គុយនៅលើកៅអីរង់ចាំប៉ុណ្ណោះ។

បន្ទាប់ពីបានឃើញគិលានុបដ្ឋាយិកានោះ ក្មេងស្រីតូចបានចាប់ផ្តើមលាប្រអប់ដៃរបស់នាង ដោយទឹកមុខស្ងៀមស្ងាត់។ មិនដឹងថាក្មេងស្រីនេះ បានសរសេរពាក្យពិចន៌នេះតាំងពីពេលណាឡើយ។ នៅលើដៃរបស់ក្មេងស្រី នាងបានសរសេរនូវឃ្លាមួយថា៖ “តើអ្នកសុខសប្បាយជាទេ ហើយម៉ាក់យ៉ាងម៉េចហើយ? ពេលនេះខ្ញុំកំពុងរង់ចាំម្ដាយខ្ញុំកើតប្អូនប្រុសខ្ញុំ។”។ គិលានុបដ្ឋាយិកាបានឃើញពាក្យសម្តីរបស់នាងនៅលើដៃដ៍តូចរបស់នាងហើយ ទឹកភ្នែកចាប់ផ្ដើមស្រក់។

ក្មេងស្រីគថ្លង់ម្នាក់ ដែលត្រូវគ្រួសារនាងព្រងើយកន្តើយដាក់ ដោយសារតែពួកគេចាប់អារម្មណ៍តែនឹងកូនទីពីរ ពួកគេកម្រនឹងបើកមាត់និយាយទៅកាន់នាងណាស់ថា “ប៉ាម៉ាក់ ឬ ជីដូនជីតាស្រឡាញ់កូន” ណាស់។ ប៉ុន្តែបេះដូងរបស់នាងនៅតែបរិសុទ្ធ ស្រស់ថ្លាប្រៀបដូចគ្រាប់ពេជ្រ មានភក្ដីភាព ស្រលាញ់ម្តាយ និងប្អូនប្រុសដែលនៅក្នុងផ្ទៃម្ដាយរបស់នាង។ សេចក្ដីស្រឡាញ់ គឺជាសភាវគតិដ៏អស្ចារ្យ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍រំភើប ចង់បានស្នេហាបែបនេះ ឱ្យកាន់តែច្រើន។

រឿងរ៉ាវរបស់ក្មេងស្រីអាយុ 5 ឆ្នាំដែលអង្គុយនៅខាងក្រៅបន្ទប់ឆ្មប ដែលកំពុងរង់ចាំម្តាយរបស់នាងជាមួយនឹងពាក្យដែលបានសរសេរនៅក្នុងដៃរបស់នាងដែលធ្វើឱ្យទឹកភ្នែកមនុស្សជាច្រើនហូរ។
ប្រភព៖ sakkarach

Leave a Reply

Your email address will not be published. Required fields are marked *