ប្រយត័្នមានរឿង!!! កំពុងបើកបររថយន្ត ស្រាប់តែចង់ឈប់ គួរតែអនុវត្តន៍ច្បាប់ ៣ចំនុចនេះ ដែលក្រសួងបានចេញណែនាំ..
ការបើកបររថយន្តនៅតាមដងផ្លូវ គឺជារឿងមួយសំខាន់ខ្លាំងណាស់ ដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្ន ក៏ដូចជាមានទំនួលខុសត្រូវខ្ពស់ក្នុងពេលកំពុងបើកបរ ព្រោះគ្រោះថ្នាក់មិនអាចឲ្យយើងដឹងទុកជាមុននោះឡើយ ហើយមួយវិញទៀតនោះ ប្រសិនជាយើងមានការធ្វេសប្រហែសតែបន្តិចនោះ មិនត្រឹមតែខ្លួនយើងទេ សម្បីតែអ្នកដទៃក៏ត្រូវរងគ្រោះដោយសារយើងដែរ មួយរំពេចនោះ យើងនឹងក្លាយទៅជាឃាតករដោយមិនដឹងខ្លួនជាមិនខាន។
ដោយឡែក ក្រឡេកមកមើលប្រធានបទខាងលើនេះវិញ បើសិនជាយើងកំពុងបើកបររថយន្ត ស្រាប់តែចង់ឈប់ គួរតែអនុវត្តន៍ច្បាប់ ៣ចំនុចនេះ ដែលក្រសួងបានចេញណែនាំអោយរាល់អ្នកបើកក្នុងពេលធ្វើដំណើរត្រូវតែអនុវត្តន៍ និងគោរពឲ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ ដែលមានដូចជា៖
១- ពេលចង់ឈប់ អ្នកបើកបរមិនត្រូវឈប់ដោយប្រើល្បឿនខុសធម្មតានោះទេ គឺត្រូវមានការផ្តល់សញ្ញា និងបន្ថយល្បឿនបន្តិចៗអែបស្តាំ ដើម្បីឲ្យអ្នកដំណើរនៅពីក្រោយបានដឹង និងជែងទៅខាងឆ្វេងតាមសម្រួល។
២- រាល់ការចង់បន្ថយល្បឿនភ្លាមៗដែលខុសពីប្រក្រតីក្នុងពេលបើកបរ ត្រូវផ្តល់សញ្ញាអាសន្ន ដើម្បីឲ្យអ្នកធ្វើដំណើរដទៃទៀតបានដឹង និងត្រូវអែបទៅខាងស្តាំបំផុតនៃទ្រូងផ្លូវ។
៣- បទបញ្ញត្តិ កំណត់ល្បឿន មិនអនុវត្តចំពោះ អ្នកបើកបរដែលមានភ្លើងសញ្ញាពិសេស និងបានបន្លឺសូរស័ព្ទនៅពេលកំពុងបំពេញភារកិច្ចឡើយ ដូចជា ក្បួនយោធា យានយន្តក្បួននគរបាល ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ យានយន្តពន្លត់អគ្គិភ័យ ក្បួនគណៈប្រតិភូ និងយានយន្តខ្លះទៀត៕