កម្របាន​ឃើញ​ណាស់!!! ម្ចាស់ក្សត្រី​ ២អង្គ​ របស់កម្ពុជា​ ដែលមាន​សម្រស់​ស្រស់​ស្អាត​ខ្លាំង​ ចំណែកថ្ងៃ​កំណើត…

បងប្អូន​ប្រិយមិត្ត​ជាច្រើន​ ប្រាកដ​ជាមិនសូវបានឃើញនូវសម្រស់ម្ចាស់ក្សត្រី​ ២អង្គ​ របស់កម្ពុជា​ ដែលមាន​សម្រស់​ស្រស់​ស្អាត​ខ្លាំង​នោះនៅឡើយទេ​ ចំណែកឯ​ថ្ងៃ​កំណើត​របស់ទ្រង់​ទាំង​ ២អង្គ​វិញ​ នៅពេលដឹងហើយ​ គឺពិត​ជាមានអារម្មណ៏ភ្ញាក់​ផ្អើល​ខ្លាំងជាមិនខានឡើយ​ ដោយទ្រង់ទាំង​ ២អង្គ​ មានថ្ងៃកំណើតខុសគ្នាតែ​ ១ថ្ងៃ​នោះទេ។

 

១-​ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តមពង្សសូរិយា​ មានព្រះ​ជន្ម​ ២១ព្រះវស្សា​ និង​មានថ្ងៃ​កំណើត​ថ្ងៃទី២៥​ ខែវិច្ឆិកា​។ ទ្រង់​មិនត្រឹម​តែ​មានសម្រស់ស្រស់ស្អាតនោះទេ​ សូម្បី​តែ​ព្រះជន្ម​ក៏នៅក្មេងផងដែរ​ ហើយបច្ចុប្បន្ន​នេះ​ យោងតាម​ការ​បញ្ជាក់​ពីគណនី​ផេក​ហ្វេសបុក​របស់​ព្រះ​មហាក្សត្រ​ ព្រះបាទសម្តេចនរោត្តម​ សីហនុ​(Royal du Cambodge) ឲ្យដឹងថា​ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តមពង្សសូរិយា​ កំពុង​តែ​សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។

២-​ អ្នកអង្គម្ចាស់ក្សត្រីយ៍នរោត្ដមរស្មីពនិកា​ មកដល់ពេលនេះ​ ទ្រង់​មានព្រះជន្ម​ ២៧ព្រះ​វស្សា​ និង​មានថ្ងៃ​កំណើត​ថ្ងៃទី២៦ ខែវិច្ឆិកា​ ដែលខុសគ្នាតែមួយថ្ងៃរវាងអ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តមពង្សសូរិយា​ បើនិយាយ​ពីសម្រស់​វិញ​ ទ្រង់​ទាំង​ ២អង្គ​ គឺមានសម្រស់ស្អាត​មិនចាញ់គ្នានោះឡើយ។ ទ្រង់​បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនាសាកលវិទ្យាល័យ​ UIBE​ នៅទីក្រុង​សាធារណរដ្ឋប្រជាមានិតចិន​ ហើយក៏បានទទួលសញ្ញាប័ត្រកាលពីថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ២០១៧។

Leave a Reply

Your email address will not be published. Required fields are marked *