តាមពិត​ចឹង​សោះ​! របរឡើងត្នោតយក​ទឹក​លក់ និង​រម្ងាស់​ធ្វើ​ជា​ស្ករ​ កំពុង​តែបាត់បង់​ ដោយ​សារ​តែ​…

របរឡើងត្នោតយក​ទឹក​លក់ និង​រម្ងាស់​ធ្វើ​ជា​ស្ករ​ ​ គឺជាកាងារមួយដែលប្រជាពលរដ្ឋ​នៅតាមស្រុកភូមិ​នានាបាននាំគ្នាធ្វើដើម្បីជីវិត​ ប៉ុន្ដែ​មកដល់​បច្ចុប្បន្ន​នេះ​ គេសង្កេត​ឃើញថា​ របរនេះ​ កំពុង​តែត្រូវបាន​បាត់បង់​ជាបន្តិចម្តងៗ​ គឺព្រោះតែមានកត្តាជាច្រើន​ ទើបបានជាបាត់បង់យ៉ាងដូច្នេះ។

 

ជាក់ស្តែង​ផងដែរ​ របរឡើងត្នោតយក​ទឹក​លក់ និង​រម្ងាស់​ធ្វើ​ជា​ស្ករ​ ពិតជាទទួលបានកម្រៃទាបខ្លាំងណាស់​ មិនតែប៉ុណ្ណោះ​ ថែមទាំងមាន​ហានិភ័យ​គ្រោះថ្នាក់​ខ្លាំង​ទៀតផង​ ចំពោះ​ចាស់ៗ​សម័យមុន​ ដោយ​សារ​តែមិនមាន​លទ្ធភាព​ក្នុង​ការឡើងដើម​ត្នោតបន្តទៀត​ ទើបក៏បានបោះបង់ចោរនូវរបរនេះ។

មួយ​វិញ​ទៀត​ ចំពោះ​ក្មេង​ៗសម័យនេះ​ គឺពួកគេមិនប្រកបរបរនេះឡើយ​ ដោយពួកគេបានចាប់​អារម្មណ៍​ទៅលើកាងារ​រោងចក្រ​ ដែលអាចទទួលបានប្រាក់ខែសមរម្យ​ មិនប្រើ​កម្លាំង​ច្រើន និងមិនប្រឈម​​គ្រោះថ្នាក់​ខ្លាំង ដូចដែរ​របរឡើងត្នោត​ខាងលើនេះទេ​ ដែលទទួលបាន​កម្រៃទាប​ ថែមទាំងមាន​គ្រោះថ្នាក់​ខ្លាំង​ទៀតផង​នោះ។

ចំពោះ​ករណី​មួយទៀត​នោះគឺ​ ក្រោយពេលដែល​យុវវ័យ​មួយចំនួនបែរជាមាន​ការផ្តោតទៅលើ​កាងាររោងចក្រ​នោះ​ ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ ក៏ដូចជា​ចាស់ៗនៅក្នុងស្រុកភូមិ​ បានរវល់ជាមួយនិង​ការមើលថែចៅ​ ទើបមិនមាន​ពេលវេលា​ក្នុងការ​ប្រកបរបរ​នេះ​បន្តទៅទៀត​ ដែលជាមូលហេតុ​បង្កឲ្យរបរឡើងត្នោតយក​ទឹក​លក់ និង​រម្ងាស់​ធ្វើ​ជា​ស្ករ​ កំពុង​តែបាត់បង់បន្តិចៗម្តង។

Leave a Reply

Your email address will not be published. Required fields are marked *