តិចច្រលំថានៅបរទេសចុះ កោះ​ស្នេហ៍​ ឡុង ប៉ិច នៅខេត្តកោះកុង ជាកន្លែង​កម្សាន្ត​ថ្មី​ ត្រូវចិត្តគូរស្នេហ៍តែម្តង

ខេត្ដ កោះកុងគឺជាខេត្ដមួយរបស់ប្រទេសកម្ពុជាដែលមាន ព្រំប្រទល់ជាប់និងប្រទេស ថៃ ហើយក៏ជាខេត្ដមួយ មានសមុទ្រ ព្រៃកោងកាង និង កោះជាច្រើនដែលគួរអោយចង់ទៅលេង ដែលពុំអាចរំលងបាន សម្រាប់អ្នកចូលចិត្ដដើរលេង ដូចជាគូរសង្សារជាដើម។

 

ពេលនេះយើងខ្ញុំ សូមនែនាំកន្លែងកំសាន្ដដ៏ស្រស់ស្អាតនិងគួរអោយទាក់ទាញ ដល់គូរសង្សារ និង អ្នកដែលទើបតែរៀបការថ្មីថ្មើង ដែលចង់ទៅក្រេបទឹកឃ្មុំនោះគឺ កោះស្នេហ៏ ឡុងបុិច ដែលជាកន្លែងកំសាន្ដថ្មី សម្រាប់យុវជនតែម្ដង ដែលមានទេសភាពស្រស់ស្អាតខ្លាំងណាស់។

កោះស្នេហ៏ ឡុងបុិច មានទីតាំងស្ថិតនៅ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ដែលនៅជិត រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ពាមក្រសោប ព្រៃកោងកាង។ កោះស្នេហ៏ ឡុងបុិចគឺជា រមណីយដ្ឋានថ្មីដែលទើបតែបង្កើតឡើង ដោយរចនាផ្ទះឈើលាយថ្មដ៏ស្រស់ស្អាត និង ពិតជាគួរអោយទាក់ទាញនៅលើឆ្នេរខ្សាច់ បូករួមទាំងមានការជិះទូកកំសាន្ដនៅលើដៃព្រែក ជាមួយនឹងទេសភាព ព្រៃឈើ និង ថ្ងៃរៀបលិចដ៏ស្រស់ស្អាត។

Leave a Reply

Your email address will not be published. Required fields are marked *