ព្រឺក្បាលខ្ញាក់ មកដឹងរឿងរ៉ាវអាថ៌កំបាំង ពីក្រោយបុរសម្នាក់ ដាំផ្លែឃ្លោក ចេញផ្លែមក មានរូបរាងដូចមនុស្ស…
ជាការពិតណាស់ថ្មីៗនេះបងប្អូនដែលនិយមតាមប្លែកៗជឿជាក់ថាប្រាកដជាស្គាល់ហើយនូវ(ផ្លែឃ្លោក)ដែលជាផ្លែឈើមួយបែបដែលមានរូបរាងស្អាតប្លែក និងត្រូវបានមនុស្សយើងយកទៅធ្វើជាបន្លែ ធ្វើជាម្ហូបផងដែរ។
អ្វីដែលភ្ញា.ក់ផ្អើលនោះគឺ មានកសិករចិនមួយរូប បានដាំផ្លែឃ្លោកឲ្យចេញជារូបរាងប្លែកៗគួរឲ្យទាក់ទាញមែនទែន និងបង្កើតនូវគំនិតច្នៃប្រឌិតថ្មីមួយ ដែលមិនធ្លាប់មាននរណាម្នាក់រកនឹកឃើញនៅឡើយទេពីមុន បើត្រឹមមើលមួយភ្លែតអ្នកអាចច្រលំថារូបទាំងនោះគឺធ្វើពីក្រមួន តែតាមពិតវាមិនទេ រូបទាំងនោះគឺជាផ្លែឃ្លោក ដែលដាំដាក់ពុម្ភឲ្យចេញជារូបរាងផ្សេងៗ។
ដូចមនុស្សមួយចំនួនបានគិតថាទំរាំអាចធ្វើផ្លែឃ្លោកទាំងនោះ ឲ្យចេញជារូបរាងប្លែកៗបែបនោះបាន ប្រហែលជាត្រូវចេះការចំណេះដឹងដែលស្មុគស្មាញខ្លាំងដូចជា៖ជីវវិស្វកម្ម (bioengineering) ឬក៏វិទ្យាសាស្ត្រកសិកម្ម (Agricultural science) ជាដើម។ ក៏ប៉ុន្តែរបកគំហើញនេះ គឺជាការរកឃើញ របស់កសិករដ៏សាមញ្ញម្នាក់ឈ្មោះ Xie Lyu Zhi តែប៉ុណ្ណោះ។
លោក Xie Lyu Zhi បាននិយាយថាៈ គាត់រកនឹកធ្វើបែបនេះ នៅក្រោយពេលដែលគាត់បានទៅលេងព្រះវិហារដ៏ចំណាស់មួយ ក្នុងខេត្ត Sichuan ហើយព្រះសង្ឃនៅទីនោះបានប្រាប់ថា ពួកគាត់ស្រមៃចង់ឃើញផ្លែឃ្លោកដែលដុះចេញមកមានរាងជារូបព្រះ ឬក៏ជាអាទិទេព។ដែលគេឃើញមានដូចជា ព្រះពុទ្ធ,ព្រះយេស៊ូ,រូបតាណូអែល,កូនក្មេង,ចាស់ព្រឹទ្ធចារ្យ,ព្រះសង្ឃ និងសត្វនាគជាដើម។
ដែលផ្លែឃ្លោកទាំងនោះ កំពុងតែទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជនក៏ដូចជាសារព័ត៌មាន។ បន្ទាប់ពីត្រលប់មកផ្ទះវិញ លោក Xie នឹកឃើញវិធីដែលធ្វើឲ្យក្តី ស្រមៃរបស់ព្រះសង្ឃក្នុងអារាម ព្រះពុទ្ធសាសនានោះក្លាយជាការពិត ដោយលោកបានដាក់ពុម្ពដែលធ្វើពីប្លាស្ទិក ស្រោមពីលើផ្លែឃ្លោក ដើម្បីផ្លាស់ប្តូររូបរាងពីធម្មជាតិរបស់វា។ ជាលទ្ធផលការច្នៃប្រឌិតរបស់គាត់គឺជោគជ័យ ហើយផ្លែឃ្លោករបស់គាត់កំពុងតែលក់ដាច់ខ្លាំង ណាស់នៅលើទីផ្សារ៕