ហួសចិត្ត ! យុវជនម្នាក់ខឹងគ្រួសារភ្លេចថ្ងៃកំណើតរបស់ខ្លួន ជិះម៉ូតូយំតាមផ្លូវក្នុងល្បឿនលឿន ប៉ូលិសដេញតាមចាប់ ចុងក្រោយទិញនំខេកឲ្យមួយ

ប្រទេសថៃ៖ កាលពីថ្មីៗមានរឿងដែល​គួរឲ្យហួសចិត្តមួយដោយប៉ូលិស​ម្នាក់នៅឯប្រទេសថៃកំពុងទទួ​លបានការចាប់អារម្មណ៍យ៉ា​ងខ្លាំងពីបណ្ដាអ្ន​កប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកក្រោយពីគាត់បានទិញនំខេកឲ្យទៅក្មេងប្រុសវ័យជំទង់ម្នាក់។ បើយោងតាមស្ដីរបស់លោកប៉ូលិស Kanokpan Putthapong បានឲ្យដឹងថា នៅក្នុងយប់ថ្ងៃនោះគាត់​បានឃើញក្មេងប្រុសជំទង់ម្នាក់ជិះម៉ូតូក្នុងល្បឿនយ៉ា​ងលឿនដោយមិនមាន​ពាក់មួកសុវត្ថិភាពនិង​មិនមានស្លាកលេខ។ ឃើញដូច្នេះគាត់បា​នជិះដេញតាមចាប់​ក្មេងប្រុសជំទង់រូបនោះ។


នៅពេលដែលដេញតាមទាន់ក្មេងប្រុសជំ​ទង់នោះបានស្រក់ទឹកភ្នែកគា​ត់ក៏បានសួររកមូលហេតុ។ ក្មេងប្រុសជំទង់​បានរៀបរាប់ទាំងទឹកភ្នែក​ថា​គេទើបតែចាកចេញពីខុនដូរបស់បងប្រុស ព្រោះថ្ងៃនេះជាថ្ងៃខួបកំណើតរប​ស់គេប៉ុន្ដែគ្មានសមាជិកក្នុងគ្រួសារ​ណាម្នាក់ខ្វល់នោះទេ។ ប្រភព​បានឲ្យដឹងដែរ​ថាដោយឃើញក្មេងប្រុសជំទង់កំពុងក្រៀមក្រំប៉ូលិសបាន​ប្រាប់គេឲ្យអង្គុយរង់ចាំនៅទីនោះ​សិនមុននឹងអនុញ្ញាតឲ្យត្រល​ប់ទៅផ្ទះវិញហើយគាត់ក៏បានទៅ​ហាងលក់អីវ៉ាន់7-11។ មិនយូរប៉ុន្មានលោកប៉ូលិស​បានត្រលប់មកវិញជាមួយនឹ​ងនំខេក​តូចមួយធ្វើឲ្យក្មេងប្រុសជំទង់រំភើបនិងស្រក់ទឹកភ្នែកម្ដងទៀត។ លោកប៉ូលិសPutthapongបានបង្ហោះរូបភាពរបស់គាត់ជាមួយក្មេងប្រុសជំទង់នោះទៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយសរសេរថា៖ «រីករាយថ្ងៃកំណើតប្អូនប្រុស! ឆ្នាំនេះ ប៉ូលិសទិញនំខេកឲ្យប្អូន។»

Leave a Reply

Your email address will not be published. Required fields are marked *