សាឡាត់ ស្រីឡាង៖ បងហាផ្កាស្អាតទេបង គេតុបតែងកន្លែងថ្មីបងស្អាតទេ? បងពេញចិត្តទេ រូបដែលប្អូនរើសឲ្យបង ចូលចិត្តដែរទេ បងសើចស្អាតណាស់ សុំទោសដែលប្អូនសើចមិនចេញ, អូភ្លេច ចាំប្អូនយកបងទៅ…
នៅមុននេះបន្តិច នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ គេប្រទះឃើញ សាឡាត់ ស្រីឡាង បានបង្ហោះសារដ៏សែនក្តុកក្តួលមួយទៀតហើយ ដោយបញ្ជាក់ឲ្យដឹងថា៖ “ថ្ងៃដែលខ្ញុំខ្លាចវាបានមកដល់ ខ្ញុំខ្លាចក្នុងការលេីកទូរស័ព្ទតេទៅខាង Morodok Memorial Planning – មរតក អនុស្សាវរីយ៍ចុងក្រោយ ដែលគាត់ជាអ្នករៀបចំពិធីបុណ្យសព ខ្ញុំស្ទេីរតែចង់ Block លេខគេចោល ខ្ញុំជឿថាខ្ញុំនឹងមិនតេទៅគេអោយមករៀបចំពិធីបុណ្យបងទេ តែគ្រប់យ៉ាងគឺ
បងហាផ្កាស្អាតទេបង គេតុបតែងកន្លែងថ្មីបងស្អាតទេ??បងពេញចិត្តទេ រូបដែលប្អូនរេីសអោយបងចូលចិត្តដែរទេ បងសេីចស្អាតណាស់សុំទោសដែលប្អូនសេីចមិនចេញ បងសំរាកផ្ទះថ្មីស្រួលខ្លួនទេ មេឃភ្លៀងបែបនេះបងត្រជាក់ស្រួលហេីយព្រោះរាល់ថ្ងៃបងនៅដោយភាពឈឺចាប់នឹងក្ដៅពេញខ្លួន……ទៅអោយបានសុខណាបង ប្អូននឹងរៀបចំគ្រប់យ៉ាងជំនួសបង មេីលថែអ្នកផ្ទះជំនួសបង កុំបារម្មណ៍ណា អូភ្លេច ចាំប្អូនយកបងទៅដាំកូនឈេី ទៅផ្ទះបេន ទៅភ្នំឱរ៉ាល់ នឹងទៅប្រទេសក្រៅតាមសន្យា បងប្រុសខ្ញុំគាត់ហត់ដូច្នេះគាត់ត្រូវការសំរាក រាត្រីសួស្ដីបង…..”។
គួររំលឹកឡើងវិញបន្តិចផងដែរថា នាព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ លោក ងួន កែវពេជ្រពិសិដ្ឋ បានទទួលមរណភាពហើយ ហើយកម្មវិធីបុណ្យសពប្រារព្ធធ្វើឡើងនៅ វត្តសំបួរមាស ដង្ហែសពថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ ក្នុងនោះគេក៏បានឃើញ សាឡាត់ ស្រីឡាង បានបង្ហោះសារដ៏សោកសៅមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “រាត្រីសួស្ដីណាបងបងអាចសំរាកបានហេីយ RIP”។ ស្រីឡាង ក៏បានបញ្ជាក់បន្ថែមទៀតថា “ពិធីបុណ្យរៀបចំធ្វេីនៅវត្តសំបួរមាស ហួសស្ពានដែក ចំការដូង 069661014″។ ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យមហាជនជាច្រើនសម្តែងអារម្មណ៍សោកស្តាយជាខ្លាំង ព្រមទាំងបានភ្ជាប់សារចូលរួមរំលែកទុក្ខដល់គ្រួសារសពផងដែរ៕
share4lives