តាមពិត​ចឹង​សោះ​! ចង់​ដាច់ផ្ងារ​ ក្រោយ​ពី​ដឹងការពិតនៃយន្តហោះដាំគ្រាប់​ពេជ្រ​ដ៏​ភ្លឺ​ចែងចាំង​មួយ​នេះ…

កាលពី​ពេលថ្មីៗនេះ​ មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​មួយ​នៅតាម​បណ្តាញ​អ៊ីនធឺណិត​ ដោយ​មាន​យន្តហោះ​មួយគ្រឿង​បានដាំ​គ្រាប់​ពេជ្រ​ដ៏​ភ្លឺ​ចែងចាំង​ ហើយ​រូបភាព​មួយ​នេះ​ ត្រូវ​បាន​មហាជន​មានការ​ងឿង​ឆ្ងល់​ជាខ្លាំង​ ថាតើរូបភាពមួយនេះ​ គឺជា​រឿងពិត​ ឬមួយ​ក៏យ៉ាងណានោះ។

 

គួរបញ្ជាក់ដែលថា​ យន្តហោះ​មួយ​គ្រឿង​នេះ​ គឺ​ជា​របស់ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់ Emirates​ និងជា​ប្រភេទ​យន្តហោះ​ Boeing 777​ ដែលមានការដាំ​ពេជ្រ​យ៉ាង​ព្រោងព្រាត​ និង​ចែងចាំង​ជាខ្លាំង​នោះ​ បានធ្វើឲ្យ​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ពីមហានជាច្រើន​ទូទាំង​ពិភព​លោក​។

ជាមួយ​គ្នានេះដែរ​ កាលពី​ថ្ងៃទី​១០​ ខែ​ធ្នូ​ ឆ្នាំ​២០១៨ សារព័ត៌មាន Dailymail​ ក៏បានធ្វើការ​ចុះផ្សាយ​អំពីរូបភាព​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​ផងដែរ​។ តាមពិត​ទៅ​ រូបភាព​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​មួយ​នេះ​ គឺមិនមែនជាការពិតនោះឡើយ​ ដោយគ្រាន់តែជារូបភាពកាត់តតាម​កុំព្យូទ័រ​ ដោយប្រើប្រាស់នូវ​កម្មវិធី​ Photoshop តែប៉ុណ្ណោះ​។

ដែលនេះជាការ​បញ្ជាក់​តាមរយៈ​អ្នក​គ្រូ​ពេទ្យ​ធ្មេញ​ម្នាក់​ ដែលមាន​គណនី​ Instagram ឈ្មោះ​ Sara Shakeel បាននិយាយ​ថា«ពេលនេះ​ យន្តហោះស្រោបពេជ្ររបស់ខ្ញុំ​ កំពុងល្បីពេញបណ្តាញអ៊ីនធើណែតហើយ។ មនុស្សម្នាជាច្រើន​ ចង់ដឹងថា​ វាពិត​ ឫក៏ក្លែងក្លាយ។ អញ្ចឹង​មុននឹងយន្តហោះនេះចុះចត ខ្ញុំនឹងបង្ហោះរូបភាពពិតរបស់វា​ ដើម្បី​ឲ្យអ្នកទាំងអស់គ្នាមើល»។

Leave a Reply

Your email address will not be published. Required fields are marked *