ព្រឺសំបុរខ្ញាក! លោកអ៊ុន សុធា និយាយហេតុការណ៌ចំលែកៗ និងព្រឺព្រួចដែលបានកើតឡើងមុនពេលម្តាយលោកផុតដង្ហើមដំបូងឡើយ មានសំលេងឆ្កែឡូរួចមាន..…… !

ភ្នំពេញ៖ ប្រិយមិត្តពិតជាជ្រាបច្បាស់រួចហើយថាកាលពីថ្មីៗនេះដំណឹងយ៉ាងក្រៀមក្រំ ម្ដាយតារាសម្ដែងប្រុស និងជាម៉ូដែល ដ៏មានប្រជាប្រិយភាពលោក អ៊ុន សុធា បានទទួលបានមរណភាព ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន សម្ដែងអារម្មណ៍សោកសៅទៅកាន់លោក ច្រើនជាច្រើននិងចូលរួមរំលែកទុក្ខពីសំ ណាក់តារាជាច្រើនដួងក៌ដូចជាមហាជនផងដែល។ យ៉ាងណាមិញលោក ខិតខំធ្វើការរកប្រាក់ព្យាបាលជំងឺម្តាយ អស់រយៈពេលជាច្រើនខែឆ្នាំមក លោក អ៊ុន សុធា នៅ តែមិនអាចសម្រេចបំណងឲ្យម្តាយជាសះស្បើយត្រឡប់មកវិញបាន ដោយម្តាយរបស់លោកបានទទួល មរណភាព កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩។ ទោះយ៉ាងណាក្តី តារាប្រុសរូបនេះ ត្រូវបានគេដឹងថា មានការប្រឹងប្រែងអស់ពីលទ្ធភាពហើយ ដើម្បីព្យាបាលម្តាយជាទីស្រឡាញ់។ ទន្ទឹមគ្នានេះ អ្វីដែលមហាជន ចាប់អារម្មណ៍ចំពោះរូបលោក គឺចាប់តាំងពីម្តាយឈឺ រហូតដល់មរណភាព លោក អ៊ុន សុធា ត្រូវបានគេមើល ឃើញថា មិនមានការទទូចសុំជំនួយពីសប្បុរសជន ដូចតារាមួយចំនួននោះទេ ពោលកន្លងទៅលោកគ្រាន់តែ ធ្លាប់ប្រកាសថា សុំឲ្យផលិតកម្មមួយចំនួន ដែលចំពាក់លុយថ្លៃ ថត ឱ្យរួសរាន់គិតគូរព្រោះត្រូវការយកមកប្រើប្រាស់ ខណៈកំពុងមានម្តាយឈឺក្នុងបន្ទុកតែប៉ុណ្ណោះ។នៅក្នុងពិធីបុណ្យ៧ថ្ងៃ របស់ម្ដាយកាលពីថ្ងៃទី២០ មិថុនា ឆ្នាំ២០១៩ កន្លងផុតទៅនេះ

នៅជាប់ផ្សារសេនជូរី តារាសម្ដែង លោក អ៊ុន សិទ្ធា បានអះអាង មុនម្ដាយរបស់លោកលាចាកលោក មានរឿងហេតុកើតឡើងចម្លែកៗមួយចំនួន ដោយមកដល់ពេលនេះ គឺលោកនៅតែចងចាំមិនភ្លេច។ លោកបានទាំងប្រកាសថា ស្រណោះអ្នកម្ដាយ និងថាមិនត្អូញត្អែរទេ ក្នុងការរួមចំណែកមើលថែអ្នកម្ដាយ បើទោះជាអ្នកម្ដាយសម្រាកឈឺលើគ្រែអស់ច្រើនឆ្នាំ។ជាក់ស្តែងលោក អ៊ុន សិទ្ធា និយាយថាវេលាយប់មុនម្ដាយរបស់លោកចែកឋាន នៅមុខផ្ទះរបស់លោក មានឆ្កែព្រុះឡើងកងរំពង ពោលគឺព្រុសដល់ថ្នាក់អ្នកជិតខាងព្រឺក្បាល ហើយនៅក្នុងខណៈនោះ ម្ដាយរបស់លោក ក៍ចាប់ដៃបងស្រីរបស់លោក ហើយនិយាយថា “គេមកយកម៉ែហើយ តែគេទៅយកម្នាក់លង់ទឹកនៅកន្លែងនោះសិន ទើបមកយកម៉ែបន្តិចទៀត”។ បន្ទាប់ពីប្រាប់ៗកូនៗបានប៉ុន្មាននាទី ម្ដាយរបស់លោក ក៍មាសភាពសក់ គួចឡើងលើ ដូចមានខ្យល់គួចទាំងនៅពេលនោះ មិនមានកង្ហារ ដែលលោក និង បងប្អូនទាំងឡាយសន្និដ្ឋានថាជាការចាកចេញពីព្រលឹងធំរបស់ម្ដាយចេញពីខ្លួន ហើយចាប់តាំងពីមានសភាពនោះមក ម្ដាយរបស់លោកក៍សន្ធំៗសម្រានលក់ ហើយឈានដល់ទទួលមរណភាពតែម្ដង គឺប្រៀបដូចសម្រានលក់។ដោយឡែកលោក អ៊ុន សិទ្ធា រំលឹកទៀតថា មុនពេលម្ដាយផុតម្ដាយរបស់លោកធ្វើទុក្ខស្រែកថ្ងូររាល់ថ្ងៃ ដោយលោកញ្ជាក់យ៉ាងខ្លីថា បើអាចទទួលជំនួសបាន គឺលោកពេញចិត្ត។ លោក និងបងៗ ទើបសម្រេចតែអោយម្ដាយប្រើថ្នាំសន្ដំដំណាក់កាលចុងក្រោយ មុនពេលម្ដាយចែកឋានប៉ុណ្ណោះ ដើម្បីកុំអោយម្ដាយឈឺចាប់ពេក ហើយគ្រាន់តែរំលងហេតុការណ៍ឆ្កែព្រុសខ្លាំងៗចម្លែក និងហេតុការណ៍ឃើញព្រលឹងធំរបស់ម្ដាយត្រូវសណ្ដកចេញពីខ្លួននោះ ម្ដាយរបស់លោកក៍បាត់បង់ដង្ហើមតែម្ដង៕ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?


khmertopnews

Leave a Reply

Your email address will not be published. Required fields are marked *