មិនដែលជួបទេលោកអើយ ធ្មេញច្រើនខ្លាំងណាស់! ក្មេងប្រុសចម្លែកម្នាក់ត្រូវបានគ្រូពេទ្យបង្ខំចិត្តយកញញួនិងដែកដាប់ ដកធ្មេញ ព្រោះតែក្មេងប្រុសនោះមានធ្មេញច្រើនរហូតដល់ទៅ…..

យើងបានដឹងស្រាប់ហើយថា ពេលមានអការៈឈឺធ្មេញម្ដងៗគឺពិតជា ពិបាកវេទនាខ្លាំងណាស់ ហើយប្រជាជនជាច្រើន នៅលើពិភពលោកយើងនេះ មានមិនតិចទេដែលជួបបញ្ហានេះ និងឈានរហូតទៅដល់ការដកធ្មេញផងដែរ។ ដកតែមួយឈឺប៉ុណ្ណឹងទៅហើយ ចុះទំរាំតែក្មេងប្រុសជនជាតិឥណ្ឌារូបនេះ ដែលគាត់ត្រូវដកធ្មេញរហូតទៅដល់ ២៣២ធ្មេញ ដែលមនុស្សធម្មតាមានធ្មេញត្រឹមតែ ៣៦ប៉ុណ្ណោះ។ តើវេទនាបែបណាទៅ?

 

សេចក្ដីរាយការណ៏៖ ក្មេងប្រុសម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Ashik Gavai ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យមួយឈ្មោះ JJ Hospital ដែលមានទីតាំងស្ថិតនៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា។ បន្ទាប់ពីរូបគេចាប់ផ្ដើមមានអាការៈ ហើយថ្គាម ខាងស្ដាំខុសពីធម្មតា អស់រយៈពេលជាច្រើនខែកន្លងទៅនេះ នេះបើតាមសេចក្ដីចេញផ្សាយដោយសារព័ត៏មាន BBC។ អ្នកស្រីប្រធានមន្ទីរពេទ្យឈ្មោះថា Sunanda Dhiware ដែលត្រូវជាវេជ្ជបណ្ឌិតផ្នែកខាងមាត់ធ្មេញ បានប្រាប់អោយដឹងថា Gavai គាត់បានរងទុក្ខវេទនាដែលយើងដឹងហើយថា ឈឺធ្មេញពិបាកទ្រាំយ៉ាងណា អស់រយៈពេលជាច្រើនខែ មុនពេលគាត់ទទួលបានការព្យាបាល។

ស្ថានភាពជំងឺដែលកើតឡើងលើ Gavai វាគឺជាប្រភេទដុំសាច់ ដែ់ធ្មេញកប់លើធ្មេញដ៏ស្មុគស្មាញបំផុត ហើយក៏បានជាប់កំណត់ត្រាពិភពលោក ដោយមានធ្មេញច្រើនជាងគេលើលោកផងដែរ។ អ្នកស្រី Sunanda បានប្រាប់ទៀតផងថា ដំបូងយើងមិនអាចធ្វើអ្វីកើតនោះទេ ព្រោះយើងចង់កាត់វាចេញ តែដោយសារធ្មេញសដូចគុជខ្យងវាមាន សារភាពស្មុគស្មាញ យើងក៏ប្រើប្រាប់ដែកដាប់និងញញួរ ដើម្បីយកវាចេញ។

ពួកយើងប្រើពេលអស់ជាង ៨ម៉ោង ដោយប្រមូលបានធ្មេញចំនួន ២៣២ឯណោះ ដោយក្នុងរយៈពេលជាង ៣ទសវត្សទៅហើយ ពុំដែលជួបប្រទះធ្មេញច្រើនបែបហ្នឹងទេ។ ការព្យាបាលរបស់ Gavai ទទួលបានជោគជ័យ ហើយក៏បានរួចផុតពីគ្រោះថ្នាក់ គាត់ក៏បានបន្ដព្យាបាលរហូតដល់ជាសោះស្បើយ ពេលនេះ Gavai លែងមានអាការៈឈឺចាប់ទៀតហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *