ស្ត្រីអនាម័យរើសបានលុយ១០ម៉ឺនដុល្លា យកអោយម្ចាស់ដេីមវិញ ស្រាប់តែម្ចាស់ដើមថាខ្វះ១ម៉ឺនដុល្លាទៀត តែចុងក្រោយបែរជាជួបរឿងស្មានមិនដល់សោះ…
មនុស្សម្នាក់ៗនៅក្នុងសង្គមជាតិយេីងនេះ តែងតែមានមនុស្សល្អ និងមនុស្សអាក្រក់ វាគឺជារឿងធម្មតាទៅហេីយ តែមនុស្សមួយប្រភេទទៀត ដែលកាន់តែគួរឲ្យខ្លាចនោះគឺ ជាមនុស្សដែលមិនមានភាពស្មោះត្រង់ និងមិនចេះដឹងគុណអ្នកដទៃ ថែមទាំងមានភាពអាត្មានិយមចំពោះម្ចាស់គុណទៀតផង។
ដោយឡែក អ៊ុំស្រីម្នាក់ដែលគាត់មានកាងារជាអ្នកអនាម័យ ខណៈពេលដែលគាត់កំពុងតែបំពេញកាងាររបស់ខ្លួន ស្រាប់តែប្រទះឃេីញលុយមួយចំនួនដែលមានចំនួនដល់ទៅ ១០មុឺនដុល្លា ក្រោយមកដោយភាពស្មោះត្រង់របស់អ៊ុំស្រី ក៏បានយកលុយទាំងនោះទៅកាន់ប៉ុស្តិ៍ប៉ូលិស ដេីម្បីរកម្ចាស់ដេីម។
មួយរយៈពេលក្រោយមក ប៉ូលិសក៏បាន រកឃេីញម្ចាស់ដែលបានបាត់លុយទាំងនោះ តែអ្វីដែលមានការហួសចិត្ត និងនឹកស្មានមិនដល់ គឺម្ចាស់លុយនោះបាននិយាយថា លុយរបស់គាត់មិនមែនចំនួន ១០មុឺនដុល្លានោះទេ គឺមានចំនួន ១១មុឺនដុល្លា ហេីយក៏បានប្តឹងទៅតុលាការ ថាអ៊ុំស្រីបានលាក់លុយដែលបានបាត់នោះ។
ជាមួយគ្នានេះ ចៅក្រមដែលជាអ្នកកាត់ក្តីគឺត្រូវជាកូនស្រីរបស់អ៊ុំស្រី ហេីយចុងក្រោយអ៊ុំស្រីត្រូវបានតុលាការសម្រេចកាត់ក្ដីអោយលុយទាំងអស់នោះដែលអ៊ុំស្រីរេីសបាន ក្លាយទៅជាកម្មសិទ្ធរបស់អ៊ុំស្រី ដោយសារតែ ម្ចាស់លុយដែលបាត់ធ្លាប់បាននិយាយថា គាត់បានបាត់លុយចំនួន ១១មុឺនដុល្លា ចឹងមានន័យថាលុយដែលអ៊ុំស្រីអនាម័យរេីសបានមានចំនួនតែ ១០មុឺនដុល្លាតែប៉ុណ្ណោះ មានន័យថា លុយនេះគឺមិនមែនជារបស់ម្ចាស់ដែលបាត់លុយខាងលេីនេះទេ។
គួរបញ្ជាក់ដែរថា រឿងនេះគឺជារឿងប្រឌិត ដែលបានឆ្លុះបញ្ចាំងអោយឃើញនូវភាពស្មោះត្រង់ ទង្វើល្អរបស់មនុស្សក្នុងសង្គម និងភាពលោភលន់ចង់បានមិនចេះគិត ដោយគ្មានការពិចារណាពីគុណស្រ័យ និងការដឹងគុណ ដែលជាហេតុធ្វើឲ្យបាត់បង់នូវកិត្តិយស និងទ្រព្យសម្បត្តិជាដេីមនោះ។