តាមពិតចឹងសោះ បានជាកុលសម្ព័ន្ធតែងខ្លួនប្លែកៗ ដោយយកចានមកធ្វើជាគ្រឿងលម្អ ព្រោះតែមូលហេតុនេះសោះ…(មានរូបភាព)

អ្វីទៅដែលហៅថាកុលសម្ព័ន្ធ? កុលសម្ព័ន្ធមានន័យថា មនុស្សដែលប្រមូលផ្ដុំគ្នា ជាវង្ស ត្រកូល ហើយស្ថិតនៅក្រោមអំណាចមេតែមួយ។ គ្រប់ប្រទេសជាច្រើនលើពិភពលោកនេះ សុទ្ធសឹងតែមាន ក្រុម កុលសម្ព័ន្ធរស់នៅ ពួកគេទាំងនោះគឺរស់នៅតាមតំបន់ព្រៃភ្នំ ដាច់ស្រយាល ជាមួយការរស់នៅបែបបុរាណកាល។ តើលោកអ្នកដឹងទេ ថាហេតុអ្វី កុលសម្ព័ន្ធតែងខ្លួនប្លែកៗបែបនេះទេ?

 

អ្នកនាង Iva ជាស្រ្ដីជនជាតិ លីបង់ ដែលគាត់បានធ្វើដំណើរ ដើម្បីធ្វើការស្រាវជ្រាវអំពីវប្បធម៏នៃកុលសម្ព័ន្ធនីមួយៗ គាត់បានទៅកាន់ ជ្រលងភ្នំ អូម៉ូល នៃប្រទេស អេត្យូពី ដែលកុលសម្ព័ន្ធ នៅទីនោះគឺតែងខ្លួនប្លែកពីគេ។ ប៉ុន្ដែអ្វីដែលគួរអោយចាប់អារម្មណ៏ គឺការតុបតែងខ្លួនពោរពេញទៅដោយ គ្រឿងលម្អជាច្រើន ដូចជាចាន ដើម្បីកុំអោយធ្លាក់ខ្លួនជាទាសកររបស់គេ នាសម័យនោះ។

កាលពីសម័យកាលនោះ ទ្វីបអាហ្រ្វិកបើកចំហរដើម្បីមានការជួញដូរទាសករ យ៉ាងធំ ព្រោះថារាល់ជនជាតិស្បែកខ្មៅទាំងអស់គឺជាទាសករ។ ហេតុដូច្នេះហើយ ទើបធ្វើអោយកុលសម្ព័ន្ធមួយនេះ តែងខ្លួនដោយ យកមែកឈើ ដាក់លើក្បាល យកចានពាក់និងត្រចៀក ឬដាក់ក្នុងមាត់ ដើម្បីកុំអោយគេជ្រើសរើស ជីវិតលើលោកនេះ គ្មានអ្នកណាចង់អោយគេគ្រប់គ្រងលើសេរីភាពយើងនោះទេ។

 

ចំពោះកុលសម្ព័ន្ធផ្សេងទៀត ដូចជា កុលសម្ព័ន្ធ Mursi ពួកគេត្រូវបានស្គាល់ដោយមានការចោះត្រង់បបូរមាត់ក្រោម ដោយប្រើចាន ព្រោះពួកគេគាត់ថា ការប្រើចានមកតុបតែងត្រង់បបូរមាត់ គឺធ្វើអោយសម្រស់របស់ពួកគេកាន់តែស្អាត ចានកាន់តែធំគឺ បបូរមាត់កាន់តែស្រស់ស្អាត។ ទើបកុលសម្ព័ន្ធតែងលម្អដោយចានបែបនេះ។

អ្នកនាង Iva ក៏បានប្រាប់ពីកុលសម្ព័ន្ធ មួយទៀតដែលរូបនាងផ្ទាល់ធ្លាប់ជួបប្រទះនោះគឺ កុលសម្ព័ន្ធ Hamar ពួកគេប្រើប្រាស់ដីឥដ្ឋ ឬ ខ្លាញ់របស់សត្វព្រៃដែលងាប់ហើយ មកបំពាក់ទៅលើសក់ក្បាលរបស់ពួកគេ។ ហើយទំលាមទំលាប់មុនពេលរៀបការរបស់ពួកគេគឺ ហាមពុំអោយកក់សក់ជាដាច់ខាត ហើយវត្ថុដែលពាក់នឹង ករ គឺជារបស់បញ្ចាំចិត្ដ ប្រៀបបានដូចនឹងចញ្ចៀនពេជ្យរៀបការយ៉ាងដូច្នេះដែរ។

Leave a Reply

Your email address will not be published. Required fields are marked *